ដោយៈ សុផល / ភ្នំពេញៈ លោកស្រី លី អាយឡែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា (WHO) បានឱ្យដឹងថាៈ ប្រទេសកម្ពុជា នឹងអាចទទួលបាន វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ដែលជាការសម្រសម្រួល របស់អង្គការសុខាភិបាលពិភពលោក។ នេះជាដំណឹងល្អ សម្រាប់ប្រជាពលរដ្ឋខ្មែរ។ ប៉ុន្តែចំពោះវ៉ាក់សាំង មកពីប្រទេសណា លោកស្រី លី អាយឡែន មិនបានបញ្ជាក់លំអិតនោះទេ ដោយលោកស្រី អះអាងថា គ្រប់វ៉ាក់សាំងទាំងអស់ មុននឹងដាក់ឱ្យប្រាស់ប្រាស់ គឺបានឆ្លងកាត់ការពិសោធន៍ និងធ្វើតេស្តសាកល្បង ជាច្រើនដំណាក់កាល និងបានអនុវត្តទៅតាម បទបញ្ញត្តិមុននឹងដាក់ឱ្យប្រើប្រាស់។
តំណាង WHO រូបនេះ បានបញ្ជាក់ថាៈ បច្ចុប្បន្ន វ៉ាក់សាំងប្រឆាំងកូវីដ ១៩ មិនអាចផលិត បានទាន់តម្រូវការនោះទេ ដូច្នេះលោកស្រី បានស្នើសុំដល់ ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលដល់វេន ត្រូវចាក់វ៉ាក់សាំង ត្រូវទៅចាក់វ៉ាក់សាំង ដោយកុំមានការព្រួយបារម្ភ។ តែប្រសិនបើមិនទាន់ ដល់ពេលទេ សូមឱ្យរង់ចាំពេលក្រោយ។
ជាមួយគ្នានេះដែរ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានឱ្យដឹងថាៈ វ៉ាក់សាំងកូវីដ ១៩ នឹងមកដល់កម្ពុជា ជាបន្តបន្ទាប់។ រាជរដ្ឋាភិបាល កម្ពុជា កំពុងទាក់ទងបញ្ជាទិញ មកថែមទៀត។ បច្ចុប្បន្ន មាន ១ លានដូស ដែលជាអំណោយ របស់សាធារណរដ្ឋ ប្រជាមានិតចិន និង ១០ លានដូស ផ្សេងទៀត ពីប្រទេសផ្សេងៗ នឹងមកដល់ នាពេលខាងមុខ៕/V.mara