ចាប់ផ្ដើម​ដំណើរការ ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ ១៩ ជូន​ដល់​មន្ត្រី​សុខាភិបាល និង​មន្ត្រីនគរបាល ខេត្តស្វាយរៀង

ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ វ៉ាក់សាំង​កូ​-​វីដ​១៩ ចំនួន ៣.០០០ ដូ​ស ត្រូវបាន​ក្រសួង សុខាភិបាល បញ្ជូន​មកកាន់​ខេត្តស្វាយរៀង ដោយ​អនុញ្ញាត​ឲ្យ​ចាក់ ទៅលើ​មន្ត្រី​សុខា ភិ​បាល និង​កម្លាំង​នគរបាល​ខេត្ត ដែលមាន​មន្ទីរពេទ្យ ចំនួន ៦ សម្រាប់​ពិគ្រោះ និង​ចាក់​វ៉ាក់សាំង​នេះ​។

​លោក​បណ្ឌិត កែរ រដ្ឋា បាន​ប្រាប់ឱ្យដឹង នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ​ថាៈ មន្ទីរ​សុខាភិបាល បាន​ជូនដំណឹង​ដល់ ប្រធាន​មន្ទីរពេទ្យ​ខេត្ត ប្រធានការិយាល័យ ស្រុក​ប្រតិបត្តិ ទាំង​៤ និង​លោក​ប្រធាន​មន្ទីរពេទ្យបង្អែក ទាំង​៥ ដោយមាន​ការអនុញ្ញាត ពី​ក្រសួងសុខាភិបាល មន្ទីរពេទ្យ​ខេត្ត រៀបចំ​ចាក់​វ៉ាក់សាំង​កូ​វីដ ១៩ ដល់​កម្លាំង​នគរបាល និង​មន្ត្រី​សុខាភិបាល នៅ​ដំណាក់កាល​ទី​១ និង​ជួយ​ផ្ដល់ដំណឹង ដល់​មន្ត្រី​សុខាភិបាល មន្ត្រី​ជាប់កិច្ចសន្យា និង​អ្នកបើកបរ​ទាំងអស់ ដែល​កំពុង​បម្រើ​ការងារ នៅតាម​គ្រឹះស្ថាន សុខាភិបាល​រដ្ឋ​ទាំងអស់ ទូទាំង​ខេត្ត ឲ្យ​ទៅ​ចាក់​វ៉ាក់សាំង ដោយ​ស្ម័គ្រចិត្ត ព្រមទាំង​យក អត្តសញ្ញាណប័ណ្ណ និង​ប័ណ្ណសម្គាល់ខ្លួន មន្ត្រីរាជការ ទៅជា​មួយ​ផង​។

​លោក​បាន​បន្តថា ទីតាំង​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ ១៩ មាន​ចំនួន ៦ កន្លែង រួមមានៈ ១. មន្ទីរពេទ្យ​ខេត្តស្វាយរៀង​, ២. មន្ទីរពេទ្យបង្អែក​ស្វាយជ្រំ​, ៣. មន្ទីរពេទ្យ បង្អែក​ស្វាយទាប​, ៤. មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល​, ៥. មន្ទីរពេទ្យបង្អែក​ជី​ភូ និង​៦. មន្ទីរពេទ្យបង្អែករ​មា​ស​ហែក​។

​លោក​វេជ្ជបណ្ឌិត បាន​បញ្ចា​ក់ថាៈ «​ការចាក់​វ៉ាក់សាំង​នេះ អាចមាន​លទ្ធភាព​ចាក់​ជូន មន្ត្រីនគរបាល ចំនួន ៥០ នាក់ និង​មន្ត្រី​សុខាភិបាល ចំនួន ៥០ នាក់ យ៉ាងច្រើន​បំផុត ក្នុង​មួយកន្លែង ក្នុង​មួយថ្ងៃ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​មានការ​រង់ចាំ​យូរ និង​ខាត​ពេលវេលា​ធ្វើការ​ងារ គឺ​បាន​បែងចែក​វេន ទៅ​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ ១៩ តាម​ទីតាំង​ទាំង ៦ កន្លែង ដែល​ស្ថិតនៅ​ជិត​បំផុត ក្នុង​មួយថ្ងៃ ៥០ នាក់ ចាប់ពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​រៀងរាល់​ម៉ោង​ធ្វើការ និង​រហូតដល់​អស់ អ្នកស្ម័គ្រចិត្ត​ចាក់​តែម្តង​»៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular