Home ព័ត៌មានជាតិ សន្តិសុខ ​ចោរ​ចូល​លួច ...

​ចោរ​ចូល​លួច បដិមា​ព្រះអង្គ​ខ្មៅ ចេញពី​ក្នុង​ព្រះវិហារ ហ្លួង​ព្រះស្តេច​កន​

​ដោយ​: គង់​ហេង / ត្បូងឃ្មុំ​: ចោរ​មួយក្រុម បានធ្វើ​សកម្មភាព លួច​គាស់​ទ្វារ​ព្រះវិហារ យក​បដិមា​ព្រះអង្គ ពណ៌​ខ្មៅ មួយអង្គ ដែល​តម្កល់​នៅលើ​ប​ល្ល័​ង្គ សម្រាប់​ពុទ្ធបរិស័ទ គោរពបូជា រាល់​ថ្ងៃសីល នៃ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ហ្លួង​ព្រះស្តេច​កន ក្នុងស្រុក​ពញាក្រែក នៅ​យប់​ថ្ងៃមួយ នៅ​ដើម​សប្តាហ៍​នេះ ។​

​លោក នេ​ត ឈុន ជា​ចៅអធិការ​វត្ត​ហ្លួង​ព្រះស្តេច​កន ស្ថិតក្នុង​ភូមិ​អង្គរ ក្នុង​ឃុំ​ដូនតី ស្រុក​ពញាក្រែក បាន​មាន​សង្ឃដីកា នៅ​ថ្ងៃទី​២៣ កុម្ភ​:​ថាៈ បដិមា​ព្រះអង្គ​ខ្មៅ មួយអង្គ សង់​អំពី​លង់ហិន លាយ​ស្ពាន់ ទម្ងន់​ប្រមាណ ៥៥ គីឡូក្រាម ពី​សម័យ​ហ្លួង​ព្រះស្តេច​កន ចន្លោះ​សតវត្សរ៍ ១៥-១៦ ដែល​បាន​កំណាយ​ឃើញ កាលពី​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សាងសង់​ព្រះវិហារ ប្រគល់​ដល់​វត្ត កាលពី​ឆ្នាំ​២០០៦ នោះ ពិតជា​ត្រូវ​ក្រុមចោរ លួច​យកទៅ​បាត់ ក្នុង​រង្វង់​យប់​ថ្ងៃទី ២១-២២ ខែកុម្ភ​: ឆ្នាំ​២០២១​។​

​លោក​ចៅអធិការ​វត្ត​ហ្លួង​ព្រះស្តេច​កន បាន​មាន​សង្ឃដីកា​ទៀតថាៈ ទំនងជា​ពួកចោរ មាន​គ្នា​ពី ៤ ទៅ ៥ នាក់ បានគាស់​ទ្វារ​ព្រះវិហារ ផ្នែក​ខាងកើត ចូល​លួច ឡើងលើ​ប​ល្ល័​ង្គ លើកយក​បដិមា ព្រះអង្គ​ខ្មៅ មួយអង្គ ទៅ​បាត់​។ លុះ​ព្រឹក​ឡើង ថ្ងៃទី​២២ កុម្ភ​: បានដឹង​ករណី​ចោរលួច ហើយ​ព្រះសង្ឃ គណៈ​ម្មការ​វត្ត បាន​ប្ដឹង​សមត្ថកិច្ច ហើយ​សមត្ថកិច្ច និង​អាជ្ញាធរ បាន​ចុះ​មកដល់​ព្រះវិហារ កើតហេតុ ធ្វើ​កំណត់ហេតុ ដើម្បី​ស៊ើបអង្កេត​ស្វែង​រកមុខ ក្រុម​ជនសង្ស័យ យកមក​ផ្តន្ទាទោស និង​និមន្ត​ព្រះអង្គ​ខ្មៅ មួយអង្គ​នេះ មក​គង់​លើ​ប​ល្ល័​ង្គ​វិញ សម្រាប់​ពុទ្ធបរិស័ទ គោរពបូជា បន្តទៀត​។​

​លោក​បាន​រំលឹកថាៈ ព្រះអង្គ​ខ្មៅ ត្រូវបាន​ក្រុមចោរ មួយក្រុម​ធ្លាប់​ចូល​ប្លន់​ម្តង​ហើយ ក្រោយពី​គង់ ក្នុង​ប​ល្ល័​ង្គ​ព្រះវិហារ​បាន​មួយឆ្នាំ​។ ដោយ​កាល​យប់នោះ សមត្ថកិច្ច បាន​ឡោមព័ទ្ធ តំបន់​ហ្លួង​ព្រះស្ដេច​កន ជុំជិត ក្រុមចោរ បាន​យក​បដិមា​ព្រះអង្គ​ខ្មៅ និង​ម៉ូតូ​មួយគ្រឿង ទម្លាក់​ក្នុង​ទឹក​ត្រពាំង ក្នុង​បរិវេណ ហ្លួង​ព្រះស្តេច​កន​នេះ​៕/V​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular