ដោយ: គង់ហេង / ត្បូងឃ្មុំ: ចោរមួយក្រុម បានធ្វើសកម្មភាព លួចគាស់ទ្វារព្រះវិហារ យកបដិមាព្រះអង្គ ពណ៌ខ្មៅ មួយអង្គ ដែលតម្កល់នៅលើបល្ល័ង្គ សម្រាប់ពុទ្ធបរិស័ទ គោរពបូជា រាល់ថ្ងៃសីល នៃរមណីយដ្ឋានប្រវត្តិសាស្ត្រ ហ្លួងព្រះស្តេចកន ក្នុងស្រុកពញាក្រែក នៅយប់ថ្ងៃមួយ នៅដើមសប្តាហ៍នេះ ។
