មេដឹកនាំយោធាមីយ៉ាន់ម៉ាបានរងសម្ពាធជាថ្មីនៅក្នុងប្រទេសនិងក្រៅប្រទេសនៅថ្ងៃអង្គារទី២៣កុម្ភៈនេះជាមួយការរឹតបន្តឹងទណ្ឌកម្មពីទីក្រុងវ៉ាស៊ីនតោននិងព្រុចសែលនិងការធ្វើបាតុកម្មធំបំផុតមួយចំនួនប្រឆាំងនឹងការគ្រប់គ្រងរបស់ពួកគេ។អាម៉េរិកបានចុះក្នុងបញ្ជីខ្មៅនូវសមាជិកពីរនាក់ទៀតនៃរបបយោធាគឺមេបញ្ជាការកងទ័ពអាកាសលោក មួង មួង ច និងសមាជិករបបយោធាម្នាក់ទៀតឈ្មោះ ម៉ូ មីន ទុន បន្ទាប់ពីបានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងឧត្តមសេនីយ៍កំពូលៗដទៃទៀតកាលពីដើមខែនេះ។
