ដោយៈ សរិទ្ធ / ភ្នំពេញៈ សាលាដំបូង និង អយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានជូនដំណឹង អំពីការលើកពេល សវនាការ ដែលគ្រោងធ្វើ ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ទៅថ្ងៃក្រោយវិញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ-១៩ ។
ប៉ុន្តែ ចំពោះការបំពេញការងារ រដ្ឋបាលប្រចាំថ្ងៃ និងការផ្តល់សេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋ នៅដំណើរការជាធម្មតា ប៉ុន្តែសូមថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ សូមបំពេញភារកិច្ច របស់ខ្លួន ដោយប្រកាន់ខ្ជាប់ នូវវិធានអនាម័យ ពាក់ម៉ាស លាងដៃ រក្សាគម្លាត ជៀសវាងការប្រមូលផ្តុំ និងតាមដានសុខភាពជាប្រចាំ៕/V.mara