ប្រែសម្រួល : កញ្ញាដាលីស ៖ ក្រុមហ៊ុន Huawei ទើបតែប្រកាសបង្ហាញទូរស័ព្ទអាចបត់បានទី ៣ របស់ខ្លួន គឺ Mate X2 ដែលភ្ជាប់មកជាមួយការរចនាថ្មីទាំងស្រុងធៀបនឹងម៉ូដែលមុនៗទាំងពីរ។
ដូចទូរស័ព្ទអាចបត់បានរបស់ Samsung ដែរ ស្មាតហ្វូន Huawei Mate X2 មានអេក្រង់ OLED ទំហំ៨ អ៊ីញដំបូងដែលអាចបត់ចូលក្នុងបាន។ វាក៏មានអេក្រង់ទីពីរប្រភេទ OLED ទំហំ ៦,៤៥ អ៊ីនៅខាងក្រៅផងដែរ។ អេក្រង់ទាំងពីរត្រូវជាមួយអត្រាកម្រិត ៩០ ហឺត។
បន្ទះឈីប Kirin 9000 និងថាមពលថ្ម ៤.៥០០ មិល្លីអំពែរម៉ោង ផ្តល់ថាមពលដល់ស្មាតហ្វូន Mate X2 រួមជាមួយរ៉េមទំហំ ៨ ជីហ្គាបៃ ជីភីយូប្រភេទ 24-core Mali-G78 និង NPU ។
ដូចទូរស័ព្ទ Huawei ថ្មីៗនេះដែរ Mate X2 មិនអាចប្រើជាមួយកម្មវិធីនិងសេវាកម្មរបស់ Google ទេ ទោះបីវាដំណើរការលើ EMUI 11.0 ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 10 ក៏ដោយ។ ក្រុមហ៊ុន Huawei បានបញ្ជាក់នៅក្នុងព្រឹត្តិការណ៍ផ្សាយផ្ទាល់តាមវីដេអូថា Mate X2 នឹងស្ថិតក្នុងចំណោមស្មាតហ្វូនដំបូង ដែលត្រូវធ្វើបច្ចុប្បន្នភាពទៅរកប្រព័ន្ធ HarmonyOS ចាប់ពីខែមេសា។
Mate X2 ភ្ជាប់មកជាមួយការកាមេរ៉ាបួនគ្រាប់ ដែលមានកាមេរ៉ាគោល ៥០ មេហ្គាភិចសែល f/1.9 មួយគ្រាប់ កាមេរ៉ា Ultra Vision សម្រាប់ថតប្លង់ទូលាយទំហំ ១៦ មេហ្គាភិចសែល (f/2.2) មួយគ្រាប់ កាមេរ៉ាថតហ្សូមឆ្ងាយទំហំ ១២ មេហ្គាភិចសែល (ពង្រីកបែបអុបទិក ៣ ដង, f/2.4 , ប្រព័ន្ធទប់លំនឹង OIS) មួយគ្រាប់ និងកាមេរ៉ាកំពូលហ្សូម ៨ មេហ្គាភិចសែល (ពង្រីកបែបអុបទិកបាន ១០ ដង, f/4.4, OIS, AF) មួយគ្រាប់។ នៅផ្នែកខាងមុខមានកាមេរ៉ាថតរូបប្លង់ទូលាយទំហំ ១៦ មេហ្គាភិចសែល f/2.2 មួយគ្រាប់។
ក្រុមហ៊ុន Huawei បញ្ជាក់ថាស្មាតហ្វូន Mate X2 នឹងដាក់លក់នៅប្រទេសចិនចាប់ពីថ្ងៃទី ២៥ ខែកុម្ភៈក្នុងតម្លៃ ១៧.៩៩៩ យ័ន (២.៧៨៥ ដុល្លារ សម្រាប់ប្រភេទ ២៥៦ ជីហ្គាបៃ) និង ១៨.៩៩៩ យ័ន (២.៩៤០ ដុល្លារសម្រាប់ប្រភេទ ៥១២ ជីហ្គាបៃ) ។ វាមានពណ៌ខៀវពណ៌ផ្កាឈូក ខ្មៅ និង ស៕
ស្មាតហ្វូន Huawei Mate X2 នឹងដាក់លក់នៅប្រទេសចិនចាប់ពីថ្ងៃទី ២៥ ខែកុម្ភៈ