ដោយៈ រ៉ាម៉ន / ភ្នំពេញៈ ម៉ាសពេទ្យចំនួន ៨៤ កេស ស្មើនឹង ១០០.៨០០ ម៉ាស (ដប់ម៉ឺនប្រាំបីរយ) ដែលជាអំណោយរបស់ សាធារណរដ្ឋ ប្រជាមានិតចិន តាមរយៈស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមជាមួយ រដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់នូវ ការរីករាលដាល នៃជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះ បានរីករាលដាលចូល ក្នុងសហគមន៍ ជាថ្មីម្តងទៀត នោះគឺព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ។
