ដោយៈ ជា សីហៈ/ភ្នំពេញៈ នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ នៅទីបញ្ជាការស៊ីម៉ាក់ ភ្នំពេញ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានទទួលជួបពិភាក្សាការងារជាមួយលោក ស៊ូអេណាហ្គា ណូរីយូស៊ី (SUENAGA Noriyoshi) ប្រធានអង្កការ JMAS ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
អ្នកជំនាញទាំងពីរបានពិភាក្សាអំពី បច្ចុប្បន្នភាពគម្រោង និងកិច្ចសហប្រតិបត្តិការ រវាងអង្គភាពស៊ីម៉ាក និង អង្គការ JMAS។
រដ្ឋាភិបាលជប៉ុនអាចផ្តល់ការគំរោងសំខាន់ចំនួន២ ដែលគម្រោងនីមួយៗមានរយ:ពេល៣ឆ្នាំ២០២១-២០២៣ (០១ មីនា ២០២១-២៨ កុម្ភ: ២០២៤) នៅខេត្តបន្ទាយមានជ័យសំរាប់គាំទ្រកម្លាំងស៊ីម៉ាក់ធ្វើការបោសសំអាតគ្រាប់មីន និងនៅខេត្តស្ទឹងត្រែងគាំទ្រកំលាំងស៊ីម៉ាក់ធ្វើការបោសសំអាតគ្រាប់បែកចង្កោម។
គម្រោងទាំង២នេះ ក៏ទទួលបានការគាំទ្រពីក្រុមហ៊ុនគ្រឿងចក្រ Komatsu ជប៉ុន ជួយការអភិវឌ្ឍន៍សហគមន៍ ក្រោយបោសសំអាតគ្រាប់មីន និងគ្រាប់បែកចង្កោមរួច៕