ដោយៈរ៉ាម៉ន/ភ្នំពេញៈបន្ទាប់ពីទទួលបានអំណោយជាម៉ាសចំនួនមួយលានម៉ាសពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅថ្ងៃទី២៣ ខែកុម្ភៈនេះ បានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោហ៊ុនសែន ដែលបានផ្ដល់ម៉ាសសម្រាប់ចែកជូនបន្តដល់ប្រជាពលរដ្ឋក្នុងរាជធានី។
រូបថតៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅថ្ងៃទី២៣ ខែកុម្ភៈនេះ បានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោហ៊ុនសែន ដែលបានផ្ដល់ម៉ាសសម្រាប់ចែកជូនបន្តដល់ប្រជាពលរដ្ឋក្នុងរាជធានី
លោកអភិបាលបានបញ្ជាក់ថាការឧបត្ថម្ភម៉ាសបន្ថែមពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាពេលនេះ គឺប្រៀបបានទៅនឹងការផ្ដល់អាហារដល់អ្នកដែលកំពុងតែស្រេកឃ្លាន មានសេចក្ដីត្រូវការប្រចាំថ្ងៃ។
សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈនេះ បានសម្រេចផ្តល់អំណោយម៉ាសក្រណាត់ចំនួនមួយលាន ដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ នេះបើតាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ។
ការឧបត្ថម្ភអំណោយម៉ាសនេះ ធ្វើឡើងដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ចូលសហគមន៍ទ្រង់ទ្រាយធំ ខណៈអ្នកឆ្លងជំងឺកូវីដ១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” កំពុងបន្តកើនឡើនឡើងគួរឲ្យបារម្ភ។ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្លងក្នុងសហគមន៍នៃព្រឹត្តិការណ៍២០កុម្ភៈមានចំនួន ៩៩នាក់៕សរន
រូបថតៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅថ្ងៃទី២៣ ខែកុម្ភៈនេះ បានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោហ៊ុនសែន ដែលបានផ្ដល់ម៉ាសសម្រាប់ចែកជូនបន្តដល់ប្រជាពលរដ្ឋក្នុងរាជធានី