ដោយ: សរិទ្ធ / កោះកុង: កម្មករសំណង់ម្នាក់ធ្វើការនៅតារាសាគក្នុងរ ស្រុកគីរីសាគរ ខេត្តកោះកុង បានហូបត្រីក្រពតបណ្តាលឲ្យពុល នៅវេលាម៉ោងជិត៤ទៀបភ្លឺ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពភ្ញីមាស តែដោយសារមានសភាពធ្ងន់ធ្ងរ ជនរងគ្រោះបានស្លាប់។
ជនរងគ្រោះ សាន សុខចាប ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ ស្រុកកំណើត នៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
បច្ចុប្បន្ន សពជនរងគ្រោះបានយកទៅតម្កល់ទុកនៅវត្តគិរីតេជោ (វត្តកូនកុក) ស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច រង់ចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី៕