ពលរដ្ឋ​កម្ពុជា​ចំនួន​១០​នាក់ ដែល​បានធ្វើ​សកម្ម​ភាពល្អៗ​ក្នុង​ការជួយ​ប្រទេសជាតិ​និង អ្នកជិតខាង ត្រូវបាន​ជ្រើសរើស​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​ពលរដ្ឋ​គំរូ​ស្មា​ត​

ដោយៈ​សុផល​/ភ្នំពេញ​៖ក្នុង​រយៈពេល២​ខែ​កន្លងមកនេះ ពលរដ្ឋ​កម្ពុជា​បានចូលរួមជ្រើសរើសណលរដ្ឋគំរូ​ដែល​​ធ្វើ​សកម្ម​ភាពល្អៗ​ក្នុង​ការជួយ​ប្រទេសជាតិ អ្នកជិតខាង ភូមិ និង​ខេត្ត​របស់ខ្លួន​រាប់​ចាប់ពី​បាន​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​រហូតដល់​ការពារ​បរិស្ថាន​និង​អ្នក​ដែល​បាន​រៃអង្គាសប្រាក់​សម្រាប់​សប្បុរសធម៌​។​

​ឥឡូវនេះ​បេក្ខជន​បេ​ក្ខ​នារី​ជាប់​វគ្គ​ផ្តាច់ព្រ័ត្រ​ចំនួន​១០​នាក់​បាន​ត្រូវ​ជ្រើស​ដែល​ក្នុងនោះ​មាន​លោក​សាយ​ដែល​រត់​ជាង​២០​ខេត្ត​រៃអង្គាស​ថវិកា​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ​។​ពួកគាត់​ទាំង​១០​នឹង​បង្ហាញខ្លួន​នៅក្នុង​កម្មវិធី​រាត្រី​សមោ​ស​​រមួយ​ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​២៧​ខែមីនា​ឆ្នាំ​២០២១​នៅ​ផ្សារ​ទំនើប​អេ​អន​២​ជា​ពេលដែល​ម្ចាស់​ពាន​រង្វាន់​ពលរដ្ឋ​គំរូ Smart ប្រចាំឆ្នាំ​២០២០ នឹង​ត្រូវបាន​ប្រកាសឡើង​ដោយ​គណៈកម្មការ​ដែលមាន​សមាជិក​ចំនួន ៣​នាក់​។​កម្មវិធី​ដែលមាន​ឈ្មោះថា ពានរង្វាន់​ពលរដ្ឋ​គំរូ Smart នេះ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «​ឆ្ពោះទៅមុខ​រួមគ្នា​» របស់​ក្រុមហ៊ុន Smart Axiata​។​

​លោក​ថូ​ម៉ាស ​ហ៊ុន​(Thomas Hundt)​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា​៖“​ក្រុម​ហ៊ុន​Smart​ពិត​ជាមាន​សេចក្ដី​រីករាយ​យ៉ាងខ្លាំង​ចំពោះ​ពលរដ្ឋកម្ពុជា​ដែល​បាន​ចំណាយ​ពេលវេលា​ជ្រើសតាំង​បុគ្គល​ទាំងឡាយណា​ដែល​បានធ្វើ​អំពើ​ល្អ​ដើម្បី​ជួយ​ដល់​ពួកគេ​ឬ​សហគមន៍​របស់​ពួកគេ​។​ជ័យលាភី​ពានរង្វាន់​ពលរដ្ឋ​គំរូ​Smart​ឆ្នាំ​២០២០​នឹងត្រូវ​ប្រកាស​នៅ​ដើមខែ​មីនា​ខាងមុខនេះ​។​បេក្ខភាព​មួយរូប​នឹងត្រូវ​បាន​ជ្រើស​រើស​​ដោយ​គណៈកម្មការ​ដើម្បី​ទទួលបាន​ទឹកប្រាក់​ចំនួន១​ម៉ឺន​ដុល្លារ​»​។​

​លោក Thomas បាន​បន្ថែមថា​៖ “​យើងខ្ញុំ​ក៏មាន​ការ​ស្ងើច​ស្ញែង​យ៉ាងខ្លាំង​ផងដែរ​ចំពោះ​ចំនួន និង​គុណភាព​នៃ​ការជ្រើសតាំង ក៏ដូចជា​ការឆ្លើយតប​ពី​អ្នក​ត្រូវបាន​ជ្រើសតាំង​។ ក្នុងការ​រក្សា​ស្មារតី​របស់​យុទ្ធនាការ​នេះ​អ្នក​ត្រូវបាន​ជ្រើសតាំង​ជាច្រើន​បាន​ប្រាប់​យើង​ថា​ពួកគេ​នឹងធ្វើ​អំពើ​ល្អ​ដែល​ពួកគេ​បាន​ធ្វើជា​បន្តទៀត​បើទោះជា​ទទួលបាន​ឬ​មិន​ទទួលបាន​ពានរង្វាន់​ក៏ដោយ​។ ហើយ​នេះ​ពិតជា​អ្វីដែល​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart មានបំណង​ចង់ឃើញ​”​។​

​យុទ្ធនាការ «​ឆ្ពោះទៅមុខ​រួមគ្នា​» របស់​ក្រុមហ៊ុន Smart Axiata បានចាប់ផ្ដើម​នៅ​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ជាមួយនឹង​ការចេញផ្សាយ​វីដេអូ​របស់​យុទ្ធ​នាគារ «​ឆ្ពោះទៅមុខ​រួមគ្នា​»​។​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ​Smart​គ្រាន់តែ​ជា​គំនិត​ផ្តួចផ្តើម​មួយ​ក្នុងចំណោម​គំនិត​ផ្តួចផ្តើម​និង​ព្រឹត្តិការណ៍​នានា​នៃ​ទំនួល​ខុសត្រូវ​សង្គម​របស់​សាជីវកម្ម ប៉ុណ្ណោះ ដែល​បង្កើតបានជា​យុទ្ធ​នាគារ «​ឆ្ពោះទៅមុខ​រួមគ្នា​»​។​​សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/SmartForCambodia ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular