អង្គភាពប្រឆាំងអំពើពុករលួយពន្យាពេលនៃ ការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិល

ដោយ៖ដេប៉ូ

ភ្នំពេញ៖បន្ទាប់ពីកើតមានព្រឹត្តិការណ៍២០កុម្ភៈកំពុងរីករាលដាលនៅកម្ពុជាពិសេសក្នុងរាជធានីភ្នំពេញនិងមួយផ្នែកទៀតនៅខេត្តកណ្តាលមកនោះអង្គភាពប្រឆាំងអំពើពុករលួយ ឬហៅ(ACU) បានសម្រេចលើកពេលនៃដំណើរការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិលវិញ។

យោងតាមសចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃទី២៣ ខែ កុម្ភៈនេះបានបញ្ជាក់ថាកាលបរិច្ឆេទសម័យការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)នឹងលើកពេល ហើយកាលបរិច្ឆេទថ្មី នៃការប្រឡងខាងលើ គណៈកម្មការរៀបចំការប្រឡង នឹងជូនដំណឹងទៅថ្ងៃក្រោយ។

(សូមមើលសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយខាងក្រោម)

 

 

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular