ក្រសួងការងារផ្អាកការពិនិត្យកាយសម្បទា ដោយផ្ទាល់ នៅនាយកដ្ឋានពេទ្យការងារជាបណ្តោះអាសន្ន ដើម្បីការពារការចម្លងកូវីដ-១៩

ដោយ៖ដេប៉ូ/ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១  បានសម្រេចផ្អាកការពិនិត្យកាយសម្បទា ដោយផ្ទាល់ នៅនាយកដ្ឋានពេទ្យការងារជាបណ្តោះអាសន្ន ដើម្បីចូលរួម ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសក្នុងព្រឹត្តិការណ៍២០កុម្ភៈ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបានឱ្យដឹងថា ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស ក្នុងអំឡុងពេលព្រឹត្តិការណ៍សហគមន៍-២០កុម្ភៈ នេះ ក្រសួងការងារសម្រេចផ្អាកការពិនិត្យកាយសម្បទា ដោយផ្ទាល់នៅនាយកដ្ឋានពេទ្យការងារ ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

ក្នុងសេចក្តីជូនដំណឹងខាងលើក្រសួងការងារបានបញ្ជាក់បន្ថែមថា  ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ ក៏អាចទៅពិនិត្យសុខភាពនៅតាម មូលដ្ឋានសុខាភិបាលដៃគូរបស់នាយកដ្ឋានពេទ្យការងារ រួចស្នើសុំការបញ្ជាក់វិញ្ញាបនបត្រពិនិត្យកាយសម្បទា ពីនាយកដ្ឋានពេទ្យការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម តាមរយៈគេហទំព័រ https://lacms.mlvt.gov.kh ៕dp

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular