Home ព័ត៌មានជាតិ សុខាភិបាល ៥០នាក់នៅខេត្ត...

៥០នាក់នៅខេត្តបន្ទាយមានជ័យដែលបានប៉ះពាល់និងប្រយោលនឹងអ្នកវិជ្ជមានកូវីត១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈ ស្ម័គ្រចិត្តទៅផ្តល់សំណាក់និងធ្វើចត្តាឡីស័ក

ដោយ :ភ្នំស្វាយ / បន្ទាយមានជ័យ: មនុស្ស៥០នាក់នៅខេត្តបន្ទាយមានជ័យដែលបានប៉ះពាល់ផ្ទាល់និងប្រយោលទៅនឹងអ្នកវិជ្ជមានកូវីត១៩ ក្នុងព្រឹត្តការណកូវីត១៩សហគមន៍២០កុម្ភៈ២០២១ នៅកោះពេជ្រ រាធានីភ្នំពេញ កន្លងមក បានស្ម័គ្រចិត្តចូលទៅគ្រូពេទ្យពិនិត្យសុខភាព យកសំណាករកមេរោគកូវីត ១៩ និងចូលទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រឹត២ កងវ៉ា និងមណ្ឌលចត្តាឡីស័កវិទ្យាល័យនិមិត្ត ។

លោកហ៊ឹល រ៉ាយ៉ាអភិបាលក្រុងសិរីសោភ័ណ ឲ្យដឹងនៅល្ងាចថ្ងៃទី២៣ចែកុម្ភៈ តាមដឹង គឺបងប្អូនពលរដ្ឋនៅភូមិគាបសង្កាត់ទឹកថ្លានិងសង្កាត់អូរអំបិលចំនួន៣៣នាក់នោះ ជាមួយរថយន្ត៥គ្រឿង បានវិលត្រឡប់ពីហូបការមួយនៅកោះពេជ្រ រាជធានីភ្នំពេញកាលពីថ្ងៃទី២០ខែកុម្ភៈ ។

ហេតុនេះពួកគាត់បានទាក់ទងខាងសុខាភិបាលដើម្បីយកសំណាក់មេរោគកូវីត ១៩ និងបានស្ម័គ្រចិត្តទៅធ្វើចត្តាឡីស័កនៅមណ្ឌលចតកតាឡីស័កកងវ៉ា ។

រីឯមន្ត្រីនគរបាលសាខាការិយាល័យលិខិតឆ្លងដែនប្រចាំក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនិងនគរបាលទិដ្ឋាការអោយដឹងថ្ងៃទី២៣ខែកុម្ភៈ ថា ៖ ដោយសារមានការពាក់ព័ន្ធប៉ះពាល់ផ្ទាល់និងប្រយោលនឹងជនជាតិចិន ក៏ដូចជាជនជាតិខ្មែរដែលវិជ្ជមានជម្ងឺកូបីត១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ទើបមន្ត្រីនគរបាល១៧នាក់ បានស្ម៍គ្រចិត្តទៅផ្តល់សំណាក់រកមេរោគកូវីត១៩និងធ្វើចត្តាឡីស័កនៅមណ្ឌល ។

ករណីនេះ លោកវេជជបណ្ឌិតឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យអោយដឹងកាលពីល្ងាចថ្ងៃទី២៣ខែកុម្ភៈថា ៖ ការស្ម័គ្រចិត្តបែបនោះជាកត្វកិច្ចដ៏ល្អក្នុងការចូលរួមក្នុងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត១៩ ។
លោកបន្តថា ក្នុងចំណោមនោះ មួយចំនួនបានចេញលទ្ធផលលើកទី១ ពីមន្ទីរពិសោធន៍មកហើយគឺអវិជ្ជមានកូវីត១៩ ។
តែមួយចំនួនទៀត ពុំទាន់មានលទ្ធផល ដូចពលករខ្មែរជាង៦០០ករណីទៀតដែលបញ្ជូនសំណាកវិភាគទៅដែរ។

លោកបន្តថា ទោះយ៉ាងណា បងប្អូនទាំងនោះ បានស្ថិតនៅមណ្ឌលចត្តាិស័ក ហើយអនុវត្តបានខ្ជាប់ខ្ជួនតាមការណែនាំរបស់គ្រូពេទ្យនិងក្រុមការងារនៅមណ្ឌលចត្តាឡីស័ក ។ពោលគឺពុំមានព័ត៌មានថា នគរណាបានរត់គេចនោះឡើយ ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular