Home ព័ត៌មានសំខាន់ៗ នៅបន្ទាយមានជ័...

នៅបន្ទាយមានជ័យ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីត១៩នឹងចាប់ធ្វើលើកដំបូងនៅព្រឹកថ្ងៃទី២៤ខែកុម្ភៈនេះ ,លើមន្ត្រីពេទ្យ នគរបាល…ប្រចាំមណ្ឌល

ដោយ:ភ្នំស្វាយ / បន្ទាយមានជ័យ :នៅបន្ទាយមានជ័យ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីត១៩នឹងចាប់ធ្វើលើកដំបូងនៅព្រឹកថ្ងៃទី២៤ខែកុម្ភៈ នេះ ។
ប៉ុន្តែមានអាទិភាពលើតែមន្ត្រីពេទ្យ កម្លាំងនគរបាលដែលបំពេញការងារប្រចាំមណ្ឌលចត្តាឡីស័កនានាតែប៉ុណ្ណោះ ព្រោះគោលដៅនេះត្រូវបានកំណត់រួចហើយ ហើយវ៉ាក់សាំងក៏មានកំណត់ដែរ ។

នេះបើតាមលោកវេជ្ជបណ្ឌិតឡេ ច៍ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យឲ្យដឹងកាលពីល្ងាចថ្ងៃទី២៣ខែកុម្ភៈ ។

លោកបានបន្តថា ទីតាំងដែលបើកផ្តល់យុទ្ធនាការចាក់វ៉ាក់សាំងចិនសុីណូហ្វាម(SinoFarm) បង្ការជម្ងឺកូវីត១៩នោះមាន៤ីតាំងគឺ ១/មន្ទីរពេទ្យខេត្តមិត្តភាព កម្ពុជា ជប៉ុន មង្គលបូរី ។
នៅទីនោះ លោកអ៊ុំ រាត្រី អភិបាលខេត្តនិងមន្ត្រីក្រុមការងារនឹងទៅចូលរួមសកម្មភាពមុនគេ ។២/នៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ។៣/មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតនិង៤/មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ។

ទោះជាយ៉ាងណា លោកឡេ ច័ន្ទសង្វាត បានបង្ហើបដែរថា លោកអ៊ុំ រាត្រី អភិបាលខេត្តក៏បានស្នើផ្ទាល់ទៅលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលផងដេរ លើមុខសញ្ញាមន្ត្រីមួយចំនួនទៀតដែលមានអាទិភាពត្រូវចាក់វ៉ាក់សាំងចិននៅមុនគេក្នុងខេត្តដែរ។
គឺអភិបាលរងខេត្ត ប្រធាន អនុប្រធានមណ្ឌលចត្តាឡីស័ក អភីបាល អភិបាលរងស្រុកក្រុងនិងមន្ត្រីបំពេញការងារជាប្រចាំនៅមណ្ឌលចត្តាឡីស័ក..ប្រមាណ១០០នាក់ ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular