ដោយ:អង្គារ៍ហេង/ភ្នំពេញ: ម៉ាស់ចំនួន ២៥០០ម៉ាស់ ត្រូវបានចែកជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ចំណុចស្តុបស្តុបផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី និងក្នុងភូមិសាស្ត្រសង្កាត់ទាំង៦ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់មេរោគកូវីដ-១៩ កាលពីរសៀលម្សិលមិញនេះ។
ការចុះចែកម៉ាស់នេះ គឺអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីមស្នងការរងចុះដឹកនាំត្រួតពិនិត្យការងារនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងលោកវរសេនីយ៍ឯក ផុន សាលីម នាយការិយាល័យសរុប៕