ដោយៈរិទ្ធិសែន/ខេត្តពោធិសាត់: ក្រុមការងារនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តពោធិ៍សាត់ បានចុះធ្វើការត្រួតពិនិត្យការប្រមូលទិញ និងបរិមាណផលត្រីប្រចាំថ្ងៃតាមបណ្តាស្តង់នីមួយៗ កាលពីថ្ងៃទី២៣ កុម្ភៈ ២០២១។
ការចុះត្រួតពិនិត្យការប្រមូលទិញលក់និងបរិមាណផលត្រីនេះ ដឹកនាំដោយកប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិសាត់លោក ឡាយវិសិដ្ឋ និង នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិសាត់ពោធិ៍សាត់ លោក ភុំវិមល។
លទ្ធផលដែលទទួលបាន តាមបណ្តាស្តង់ត្រីធំៗ ចំនួន០៤កន្លែង មាន៖
១.ត្រីនាំចូលតាមបណ្តាស្តង់ ហេង សល់ ដែលមានទីតាំងនៅផ្សារភូ ពុយពោធិ៍សាត់ មានលក់ប្រភេទត្រីអណ្តែងប្រមាណ៥០០គ.ក្រ ទៅ ៨០០គ.ក្រ ក្នុងមួយថ្ងៃ, ត្រីក្រាញ់ ៣០០គ.ក្រ ទៅ ៤០០គ.ក្រ ក្នុងមួយថ្ងៃ, ត្រីចាប ៥៦០ គ.ក្រ ទៅ ៧០០ គ.ក្រ ក្នុងមួយថ្ងៃ, ត្រីទីឡាបយ៉ាក្រហម ២០០គ.ក្រ ទៅ៣០០គ.ក្រ, ត្រីរ៉ស់ ២៤០០គ.ក្រ ទៅ២៥០០គ.ក្រ ក្នុងមួយថ្ងៃ, សរុប ប្រមាណ៣. ៩៦០គ.ក្រ ទៅ៤.៧០០គ.ក្រ ក្នុងមួយថ្ងៃ។
២.ស្តង់របស់ឈ្មោះ មុំ ទក់ មានទីតាំងនៅផ្សារ ភូ ពុយ មានលក់ប្រភេទត្រីដូចស្តង់ ហេង សល់ ដែរ តែមានលក្ខណៈទ្រង់ទ្រាយ និងបរិមាណច្រើនជាងប្រហែលពី ៨.០០០គ.ក្រ ទៅជាង ៩០០០គ.ក្រ ក្នុងមួយថ្ងៃ។
៣.ស្តង់របស់ឈ្មោះ តា ប៊ិន ទីតាំងនៅផ្សារភូពុយ លក់ត្រីតែពីរប្រភេទត្រី មានត្រីរ៉ស់ និងត្រីអណ្តែង មានប្រមាណ ២.០០០គ.ក្រ ទៅ ២៣០០គ.ក្រ ក្នុងមួយថ្ងៃ។
៤.ស្តង់របស់ឈ្មោះ ហៃ សល់ នៅភូមិចំការ លក់តែត្រីអណ្តែង និងត្រី ដែលភាគ ច្រើនយកទៅកែច្នៃ ជាត្រីឆ្អើរ មានប្រមាណ៣.៥០០គ.ក្រ ទៅ៥.៥០០គ.ក្រ ក្នុងមួយថ្ងៃ ។
ជាក់ស្តែងសរុប ការនាំត្រីចូលពីប្រទេសវៀតណាម ក្នុងមួយថ្ងៃសំរាប់ផ្គត់ផ្គង់ទីផ្សារក្នុងខេត្ត មានប្រមាណ ១៧.១៦០ គ.ក្រ ទៅ ២១.៥០០គ.ក្រ ។
ដោយឡែកត្រីឆ្តោរ មិនមានការនាំចូល ហើយក៏មិនមានទីផ្សារដែរ។
ចំនែកត្រីក្នុងស្រុកបរិមាណលក់ប្រហាក់ប្រហែលនឹងត្រីនាំចូលពីប្រទេសជិតខាងផងដែរ ៕