Home ព័ត៌មានអន្តរជាតិ ស្លាប់​យ៉ាង​ត...

ស្លាប់​យ៉ាង​តិច​៦២ នាក់​ក្នុង​កុបកម្ម​ហិង្សា​នៅ​ពន្ធនាគារ​អេក្វាទ័​រ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ យ៉ាងហោច​ណាស់​មនុស្ស ៦២ នាក់​បាន​ស្លាប់​នៅក្នុង​កុបកម្ម​ហិង្សា​ក្នុង​ពេល​ដំណាលគ្នា​នៅក្នុង​ពន្ធនាគារ​ចំនួន ៣ នៃ​ប្រទេស​អេក្វាទ័រ​កាលពី​ថ្ងៃ​អង្គារ​ទី​២៣​កុម្ភៈ​ដែល​​រដ្ឋាភិបាល​បាន​ពណ៌នា​ថា​ជា​សកម្មភាព​រៀបចំ​ដោយ​អង្គការ​ឧក្រិដ្ឋកម្ម​ចាត់តាំង​។​

​ប្រធានាធិបតី​លេនីន ម៉ូ​រីណូ​បាន​ស្វះស្វែង​គ្រប់គ្រង​អំពើហិង្សា​ក្នុង​ពន្ធនាគារ​នៅក្នុង​ប្រទេស ដោយ​ប្រកាស​ដាក់​ប្រព័ន្ធ​ពន្ធនាគារ​ក្នុងស្ថានភាព​អាសន្ន​ជា​បណ្តោះអាសន្ន​ដោយសារតែ​ការប្រឈមមុខ​​គ្នា​ញឹកញាប់​រវាង​ក្រុម​ឧក្រិដ្ឋជន​។​

​លោក​អេ​ដ​មុន​ឌូ ម៉ុន​កាយ៉ូ ប្រធាន​ទីភ្នាក់ងារ​ពន្ធ​នាគារ​អេក្វាទ័​រ បាន​និយាយថា “​មាន​ពួកឧក្រិដ្ឋជន​ពីរ​ក្រុម​កំពុង​ប្រជែង​គ្នា​ដើម្បី​ដឹកនាំ​ឧក្រិដ្ឋជន​នៅក្នុង​មណ្ឌល​ឃុំឃាំង​”​។​

​លោក​ម៉ុន​កាយ៉ូ​បាន​និយាយថា ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ដល់ ៦២ នាក់​។​

​ដោយ​មាន​ជំនួយ​ពី​មន្ត្រីប៉ូលិស​៨០០ នាក់​បន្ថែមទៀត លោក​ម៉ុន​កាយ៉ូ​និយាយថា អាជ្ញាធរ​អាច “​គ្រប់គ្រង​និង​រៀបចំ​សណ្តាប់ធ្នាប់​ឡើងវិញ​នៅក្នុង​មណ្ឌល​ឃុំឃាំង​”​។​

​អំពើហិង្សា​បាន​ផ្ទុះឡើង​នៅ​ក្នុង​ពន្ធនាគារ​នៅ​ខេត្តហ្គាយ​យ៉ា ខេត្ត​អា​ហ្សួ​យ និង​ខេត្ត​ខូ​តូ​ប៉ា​ស៊ី ដែល​ផ្ទុក​ចំនួន​អ្នក​ជាប់គុក​សរុប​ប្រហែល ៧០ ភាគរយ​របស់​អេក្វាទ័រ នេះ​យោងតាម​ស្ថិតិ​ផ្លូវការ​។​

​រដ្ឋាភិបាល​និយាយថា​មាន​មន្ត្រីប៉ូលិស​រងរបួស ដោយ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​ទេ​។ មន្ត្រី​ពន្ធនាគារ​អាច​ជម្លៀស​ខ្លួន​បានសម្រេច​ក្នុងអំឡុង​កុបកម្ម​។​

​លោក​ម៉ូ​រីណូ​និយាយ​នៅលើ​គណនី Twitter របស់​គាត់​ថា គាត់​បាន​បញ្ជា​ឱ្យ​កងកម្លាំងប្រដាប់អាវុធ “​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​”​នូវ​អាវុធយុទ្ធភណ្ឌ​និង​គ្រឿងផ្ទុះ​នៅក្នុង​បរិវេណ​ខាងក្រៅ​ពន្ធនាគារ​​របស់​អេក្វាទ័រ​។​

​អេក្វាទ័រ​មាន​មណ្ឌល​ឃុំឃាំង​ប្រហែល ៥៣ កន្លែង​រួម​ទាំង​កន្លែង​សម្រាប់​ពិរុទ្ធជន​អនីតិជន ដែល​មាន​ចំនួន​អ្នក​ជាប់​ពន្ធនាគារ​ប្រហែល ៣៧.៥០០ នាក់​នេះ​យោង​តាម​ទិន្នន័យ​ផ្លូវការ​៕

​ស្លាប់ ៦២ នាក់​ក្នុង​អំពើ​ហិង្សា​នៅ​ពន្ធនាគារ​ចំនួន ៣ នៅ​អេក្វាទ័រ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular