ជើងឯកកីឡាវាយកូនគោលលោក ថៃហ្គ័រ វូដ បានរងរបួសយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃអង្គារទី២៣កុម្ភៈ នៅពេលរថយន្តប្រភេទ SUVរបស់គាត់បានក្រឡាប់ច្រើនតង់រួចធ្លាក់ទៅជម្រាលផ្លូវនៅជាយក្រុងឡូស អែនជើឡេស។ កំពូលតារាវាយកូនគោលរូបនេះត្រូវបានទាញចេញពីកញ្ចក់មុខ ហើយភ្នាក់ងាររបស់គាត់និយាយថាគាត់កំពុងធ្វើការវះកាត់ជើង។
