Home ព័ត៌មានអន្តរជាតិ យោធា​ហ្វីលីពី...

យោធា​ហ្វីលីពីន ចាប់ខ្លួន​ស្ត្រី​៩​នាក់​ពាក់ព័ន្ធ​នឹង​ផែនការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​

​ប្រែ​សម្រួលៈ​វាសនា​/​ម៉ានីល​៖ យោធា​ហ្វីលីពីន​កាលពី​ថ្ងៃ​អង្គារ​បាន​និយាយថា ខ្លួន​បាន​ចាប់ខ្លួន​បងប្អូន​ស្រី​ម្នាក់​និង​កូនស្រី​៣​នាក់​របស់​មេដឹកនាំ​ក្រុម​អា​ប៊ូ​សាយ​យ៉ា​ហ្វ ក្នុងចំណោម​ស្ត្រី​៩​នាក់​ដែល​ខ្លួន​​អះអាង​ពួកគេ​មាន​ផែនការ​វាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​។​

​ឧត្តមសេនីយ៍ ក័​រ​ឡេតូ វីន​លួ​ន ដែល​ដឹកនាំ​បញ្ជាការ​កងកម្លាំង​ហ្វីលីពីន​ខាងលិច បាន​និយាយថា ប្រតិបត្តិការ​ចំរុះ​មួយ​រវាង​កងទ័ព​និង​ប៉ូលិស​នៅ​ក្នុង​ខេត្ត ស៊ូ​លូ បាន​នាំ​ដល់​ការចាប់ខ្លួន​ស្ត្រី​ទាំងនេះ​​កាលពី​សប្តាហ៍​មុន​។​

​អា​ប៊ូ សាយ​យ៉ា​ហ្វ ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ស៊ូ​លូ បានធ្វើការ​ចាប់ជំរិត​ប្រាក់ វាយប្រហារ​ដោយ​គ្រាប់បែក និង​ប្លន់​ក្នុង​សមុទ្រ​អស់​ពេល​រាប់​ទសវត្សរ៍​មក​ហើយ​។​ចាប់តាំងពី​ឆ្នាំ ២០១៤ ក្រុម​នេះ​បានប្រកាស​​ស្វាមី​ភ័ក្តិ ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​។​

​យោធា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ស្ត្រី​ដែល​ត្រូវបាន​ចាប់ខ្លួន​រួម​មាន​បងប្អូន​ស្ត្រី​និង​កូនស្រី​របស់ ហា​ទីប ហា​ចាន់ សាវ៉ាត​ចា​អាន់ ដែល​ជា​មេដឹកនាំ​អា​ប៊ូ​សាយ​យ៉ា​ហ្វ​ម្នាក់​ដែល​បាន​ស្លាប់​​ក្នុង​ការប្រយុទ្ធ​ជាមួយ​ទាហាន​កាលពី​ឆ្នាំមុន​។​

​យោធា​បាន​និយាយថា ស្ត្រី​ទាំងនេះ​ត្រូវបាន​ចាប់ខ្លួន​ជាមួយនឹង​សម្ភារ​ផលិត​គ្រាប់បែក និង​ឯកសារ​ស្តីពី​គំរោង​ផែនការ​របស់​ពួកគេ​៕
ស្ត្រី​ដែល​ត្រូវបាន​ចាប់ខ្លួន​រួម​មាន​បងប្អូន​ស្ត្រី​និង​កូនស្រី​របស់ ហា​ទីប ហា​ចាន់ សាវ៉ាត​ចា​អាន់ ដែល​ជា​មេដឹកនាំ​អា​ប៊ូ​សាយ​យ៉ា​ហ្វ ដែល​ជា​មេ​គំនិត​នៃ​ការវាយប្រហារ​អត្តឃាត​នៅ​ខែ​មករា​ឆ្នាំ​២០១៩​នៅ​​ព្រះវិហារ​គ្រិស្ត​មួយ​នៅ​ស៊ូ​លូ​ដែល​បាន​សម្លាប់​មនុស្ស​ជាង​២០​នាក់​និង​របួស​ជាង​១០០​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleនៅ​ព្រឹក​ថ្ងៃទី​២៤​ខែកុម្ភៈ​នេះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ម្ពុ​ជា​បាន​បង្ហោះ​នូវ​សំណេរ​រំលឹក​ពី​ខួប​៤២​ឆ្នាំ​នៃ​ការជួបគ្នា​ឡើងវិញ​រវាង​សម្តេច​និង​ស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​(២៤កុម្ភៈ១៩៧៩-២៤កុម្ភៈ២០២១)៕
Next articleយោធា​ហ្វីលីពីន​កាលពី​ថ្ងៃ​អង្គារ​បាន​និយាយថា ខ្លួន​បាន​ចាប់ខ្លួន​បងប្អូន​ស្រី​ម្នាក់​និង​កូនស្រី​៣​នាក់​របស់​មេដឹកនាំ​ក្រុម​អា​ប៊ូ​សាយ​យ៉ា​ហ្វ ក្នុងចំណោម​ស្ត្រី​៩​នាក់​ដែល​ខ្លួន​​អះអាង​ពួកគេ​មាន​ផែនការ​វាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​។​
- Advertisment -

Most Popular