អាហារប្រឆាំងភាពធាត់

ដោយៈ health.com.kh៖ តើ​អ្នក​ចង់បាន​អត្ថប្រយោជន៍​កាន់តែច្រើន ពី​ការបរិភោគ​របស់​អ្នកដែរឬទេ​? អាហារខាងក្រោមនេះ មានមុខ​ងារពីរ​យ៉ាង គឺ​វា​ជួយ​អ្នក​បំផ្លាញ​ជាតិ​ខ្លាញ់ និងធ្វើឱ្យអ្នកមានអារម្មណ៍ថា ឆ្អែត​បាន​រយៈពេល​យូរ​ដូច្នេះហើយ​អ្នកនឹង​បរិភោគ​ចំនួនកាឡូរី តិចជាងមុន ។​

​ស៊ុត ៖ ៧៨ កាឡូរី​ក្នុង​មួយ​គ្រាប់​

​ស៊ុតមិនត្រឹមតែសម្បូរទៅដោយសារធាតុចិញ្ចឹមនោះទេ វាថែមទាំងសម្បូរទៅដោយប្រូតេអ៊ីនទៀតផង ។ ចូរ ទទួលទានស៊ុត ជាអាហារពេលព្រឹក ព្រោះវានឹងជួយទប់ការឃ្លានរបស់អ្នកដែលអ្នកនឹងមាន កាឡូរី តិច ជាង ធម្មតាប្រហែលជា ៣៣០ កាឡូរី ។​

​សូកូឡាខ្មៅ ៖ ១៧០ កាឡូរីក្នុង១អោន ( ប្រហែល២៨,៤ក្រាម )

​ការស្រាវជ្រាវពីមហាវិទ្យាល័យ Copenhagen បានឱ្យដឹងថា ការបរិភោគសូកូឡាខ្មៅអាចជួយឱ្យអ្នកកាត់ បន្ថយការទទួលទានអាហារនៅពេលបន្ទាប់ ។​

​ហេតុអ្វី​? សមាសធាតុក្នុងសូកូឡាជួយពន្យឺតការរំលាយអាហារ និងធ្វើឱ្យអ្នកអារម្មណ៍ឆ្អែតបានយូរ ។ សូកូឡា មួយដុំតូចក៏អាចជួយកាត់បន្ថយចំណង់អាហារដែលមានជាតិប្រៃអាហារផ្អែម និងអាហារខ្លាញ់ ផង ដែរ ។​

​ឈីស ៖ ៧៦ កាឡូរីក្នុង១​អោន ( ប្រហែល ២៨,៤ ក្រាម )

​ឈី​ស​ធ្វើ​ពី​ទឹកដោះចៀម ឬពពែ ដែលមានជាតិអាស៊ីត conjugated linoleic (CLA) ជួយអ្នកឱ្យមាន អារម្មណ៍ថាឆ្អែត និងដុតបំផ្លាញជាតិខ្លាញ់បានច្រើន ។ ឈី​សដែលធ្វើឡើងពីទឹកដោះសត្វស៊ីស្មៅមាន CLA ខ្ពស់បំផុត ។​

​ទឹកដោះគោ ៖ ៨៦ កាឡូរីក្នុង​មួយ​កែង​

​មនុស្សយើងភាគច្រើន គិតថា ទឹកដោះគោ គឺជាអាហាររបស់ក្មេងៗ ប៉ុន្តែវាបង្កើនអត្ថប្រយោជន៍ចំពោះការ លូតលាស់ ។ ប្រូតេអ៊ីន (whey និង casein) របស់ទឹកដោះគោអាចធ្វើអ្នកមានអារម្មណ៍ថា ឆ្អែតជាង ភេសជ្ជៈ ផ្សេងៗ ។ CLA នៅក្នុងទឹកដោះគោក៏ជួយប្រឆាំងនឹងជាតិខ្លាញ់ដែរ ។​

​ក្រូច ៖ ៥៩ កាឡូរីក្នុង​មួយ​ផ្លែ​

​ផ្លែក្រូច គឺជាផ្លែឈើដែលអ្នកគួរតែបរិភោគឱ្យបានច្រើន ព្រោះវាមានជាតិសរសៃដែលល្អចំពោះអ្នក ។ ជាតិ សរសៃជួយឱ្យអ្នកមានខ្លាញ់ពោះតិច ។​

​ដំឡូង ៖ ១៦១ កាឡូរីក្នុងមួយមើម​

​ដំឡូងអាចបំពេញក្រពះរបស់អ្នកបានច្រើនជាងនំប៉័ងដល់ទៅបីដង ។ ម្យ៉ាងវិញទៀត ជាតិសរសៃនៅក្នុង ដំឡូងជួយរាង្គកាយរបស់អ្នកក្នុងការដុតបំផ្លាញជាតិខ្លាញ់ ៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular