Home ព័ត៌មានជាតិ សន្តិសុខ បើក​ម៉ូតូ​បត់...

បើក​ម៉ូតូ​បត់​ឆ្វេង​មិន​ប្រយ័ត្ន​ត្រូវ​រថយន្តបុក​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​

ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀង​:ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​និង​រថយន្ត​នៅលើ​ផ្លូវជាតិ​លេខ​១​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៣/១៣៤​ស្ថិតក្នុង​ភូមិ​ព្រៃ​ស​ម្ភ័​រ​ឃុំ​សំបួរ​ស្រុក​ស្វាយទាប​កាល​រសៀល​ថ្ងៃទី ២៣ ខែកុម្ភៈ​ឆ្នាំ ២០២១​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​មាន​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ស្វាយរៀង ១H-៨៤០៧ បើកបរ​ដោយ​ឈ្មោះ អិន សា​រ៉ួ​ន ភេទ​ស្រី អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ស​ម្ភ័​រ ឃុំ​សំបួរ ។​ស្ត្រី​រូបនេះ​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​។​ចំណែក​រថយន្ត ប្រភេទ​ដឹកទំនិញ​ពណ៌​ខៀវចាស់​ផ្លាកលេខ ភ្នំពេញ ២AL ៧៦៤១ បើក​ក្នុងទិសដៅ​ផ្ទុយគ្នា​ពី​ទៅ​កើ​តទៅ​លិច​ដោយ​ឈ្មោះ អេង ពៅ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ទំ​ពួ​ង ឃុំ​ពើក ស្រុក អង្គស្នួល ខេត្តកណ្តាល ។

​ប្រភព​ដដែល​បន្តថា​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​​បណ្ដាលមកពី​អ្នកបើកបរ​ម៉ូតូ​បត់​ឆ្វេង​មិនបាន​ប្រយ័ត្ន​៕​សរ​ន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular