ដោយៈភ្នំស្វាយ/បន្ទាយមានជ័យៈយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩នៅខេត្តបន្ទាយមានជ័យដែលជាខេត្តមានព្រំប្រទល់់ជាប់នឹងប្រទេសថៃបានដំណើរការរដោយលូនពេលចាប់ផ្តើមនៅព្រឹកថ្ងៃទី២៤ខែកុម្ភៈនៅបួនទីតាំង។អាទិភាពនៃការចាក់គឺមន្ត្រីសុខាភិបាល គ្រូពេទ្យ កម្លាំងនគរបាល អភិបាលរងខេត្ត អភិបាល អភិបាលរងស្រុកក្រុង ប្រធាន អនុប្រធានមណ្ឌលចត្តាឡីស័កកម្រិត១,កម្រិត២ ដែលបំពេញការងារប្រចាំមណ្ឌលចត្តាឡីស័កនានាតែប៉ុណ្ណោះ។លោកអ៊ុំរាត្រីអភិបាលខេត្ត,លោកខេងស៊ុមប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យនិងមន្ត្រីក្រុមការងារបានចូលរួមក្នុងយុទ្ធនាការមុនគេ។
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅខេត្តបន្ទាយមានជ័យដំណើរការរដោយលូន(រូបថត ភ្នំស្វាយ)
លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យដែលបានចាក់វ៉ាក់សាំងខ្លួនលោកដែរនោះ អោយដឹងថ្ងៃទី២៤ខែកុម្ភៈ ថា ដំណើរការដំបូងនៃយុទ្ធនាការនេះ បានប្រព្រឹត្តទៅដោយរលូន ។ចំណែកលោកវេជ្ជបណ្ឌិត ចន្ទវិឌ្ឍី ណាវុឌ្ឍ ប្រធានមន្ទីរពេទ្យខេត្តមិត្តភាពខេត្តមិត្តភាពកម្ពុជា ជប៉ុន បានឲ្យដឹងថាទីតាំង បុគ្គលិកបម្រើការ និងទីតាំងបានរៀបចំ ហើយដំណើរការប្រព្រឹត្តទៅដូចគ្រោងទុក ។
សូមបញ្ជាក់ថា ទីតាំងដែលបើកផ្តល់ការចាក់វ៉ាក់សាំងចិនស៊ីណូហ្វាម(SinoFarm) បង្ការជំងឺកូវីដ១៩ លើកដំបូងនៅខេត្តបន្ទាយមានជ័យនោះមានបួនទីតាំងគឺ ១.មន្ទីរពេទ្យខេត្តមិត្តភាព កម្ពុជា ជប៉ុន មង្គលបូរី ,
២.នៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ,៣.មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតនិង៤.មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ៕សរន
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅខេត្តបន្ទាយមានជ័យដំណើរការរដោយលូន(រូបថត ភ្នំស្វាយ)
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅខេត្តបន្ទាយមានជ័យដំណើរការរដោយលូន(រូបថត ភ្នំស្វាយ)