អភិបាលខណ្ឌ​កំបូល ប្រជុំ​ពង្រឹង​ការអនុវត្ត​វិធានការ គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ កាលពី​រសៀល ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​សាលាខណ្ឌ កំបូល បានរៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ ក្រោម​អធិបតីភាព លោក ឃឹម ស៊ុន​សូ​ដា អភិបាល ខណ្ឌ​កំបូល ដើម្បី​ផ្សព្វផ្សាយ និង​ពង្រឹង​ការអនុវត្ត​ខ្លឹមសារ សេចក្តីណែនាំ​លេខ ០០១/២១ ស​ណន ចុះ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ ស្តីពី​ការ​រឹតបន្តឹង​ការអនុវត្ត​វិធានការ​គម្លាត​សុវត្ថិភាព សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល នៅក្នុង​មូលដ្ឋាន រាជធានី​ភ្នំពេញ​របស់​រដ្ឋបាល​រាជធានី ភ្នំពេញ​។​

​ក្រោយ​កិច្ចប្រជុំ​ចប់ អភិបាលខណ្ឌ​កំបូល ចែក​ម៉ាស ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ផ្តល់ជូន​តាមរយៈ​រដ្ឋបាល រាជធានី​ភ្នំពេញ សរុប​ចំនួន ២៨.០០០ ម៉ាស​៕/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩​នៅ​ខេត្តបន្ទាយមានជ័យ​ដែលជា​ខេត្ត​មាន​ព្រំប្រទល់់​ជាប់​នឹង​ប្រទេស​ថៃ​បាន​ដំណើរការ​រ​ដោយ​លូន​ពេល​ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែកុម្ភៈ​នៅ​បួន​ទីតាំង​។​អាទិភាព​នៃ​ការចាក់​គឺ​មន្ត្រី​សុខាភិបាល គ្រូពេទ្យ កម្លាំង​នគរបាល អភិបាល អភិបាលរង​ខេត្ត អភិបាល អភិបាលរង​ស្រុក​ក្រុង ប្រធាន អនុប្រធាន​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក​ម្រឹត​១,​ក​ម្រឹត​២ ដែល​បំពេញការងារ​ប្រចាំ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នានា​តែប៉ុណ្ណោះ​៕
Next articleតំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​រឹតបន្តឹង​ការការពារ​ជំងឺ​កូ​វីដ​១៩​ខណៈ​ស្ថានភាព​នាំចេញ​និង​នាំចូល​នៅតែ​រក្សា​កំណើន​
- Advertisment -

Most Popular