ដោយៈសុផល/ភ្នំពេញ៖យោងតាមស្ថិតិចុងក្រោយបានបង្ហាញថានៅខែមករាឆ្នាំ២០២១ចំនួនទឹកប្រាក់សរុបនៃការនាំចេញនិងនាំចូលរបស់សហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានកំណើន១៦,៤១%បើប្រៀបធៀបនឹងខែមករាឆ្នាំ២០២០ដោយបានកើន ឡើងពី១២៨លានដុល្លារអាមេរិកដល់១៤៩លានដុល្លារអាមេរិកនិងមានកំណើន៩,៥៦ %បើប្រៀបធៀបនឹងខែធ្នូឆ្នាំ២០២០ដោយបានកើនឡើងពី១៣៦លានដុល្លារអាមេរិកដល់១៤៩លានដុល្លារអាមេរិក ។ នេះគឺជាសមិទ្ធិផលជាផ្លែផ្ការបស់សហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសសក្រុងព្រះសីហនុ។
ចាប់តាំងពីដើមឆ្នាំ២០២១មកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានបន្តអនុវត្តយ៉ាងតឹងរ៉ឹងនូវវិធានការបង្ការ និង ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩របស់រាជរដ្ឋាភិបាលកម្ពុជា ។ រាល់អ្នកធ្វើដំណើរដែលត្រឡប់មកពីក្រៅប្រទេសទាំងអស់ត្រូវធ្វើចត្តាឡីស័កនិងធ្វើតេស្តរកមេរោគកូវីដ១៩ទៅតាមការកំណត់រង់ចាំការធ្វើចត្តាឡីស័កពេញចំនួន១៤ថ្ងៃនិងទទួលបានលទ្ធផលធ្វើតេស្តបញ្ជាក់ថាអវិជ្ជមានកូវីដ១៩ ទើបអាចចូលធ្វើការបាន។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក៏បានពង្រឹងការត្រួតពិនិត្យរាល់បុគ្គលដែលចេញចូលក្នុងតំបន់សេដ្ឋកិច្ចពិសេសរហូតមកដល់ពេលនេះនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុពុំទាន់មានករណីឆ្លងជំងឺកូវីដ១៩នោះទេហើយចំនួនទឹកប្រាក់នៃការនាំចេញនិងនាំចូលក៏មានកំណើនដ៏គួរឱ្យកត់សម្គាល់ផងដែរ។
លោក CAO JIANJIANG អគ្គនាយកក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានថ្លែងថា៖នៅឆ្នាំ២០២០ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនា បតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅពេលត្រូវបានរងការវាយប្រហារដ៏ធ្ងន់ធ្ងរនៃការរីករាលដាលជំងឺកូវីដ១៩តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានខិតខំទប់ស្កាត់ជំងឺកូវីដ១៩បណ្តើរដំណើរការផលិតកម្មបណ្តើរដែលបានធានានូវដំណើរការជាប្រក្រតីនៃតំបន់សេដ្ឋកិច្ចពិសេសទាំងមូលនិងរក្សាស្ថិរភាពការងារ សម្រាប់កម្មករបុគ្គលិកជិត៣ម៉ឺននាក់ក្នុងតំបន់សេដ្ឋកិច្ចពិសេស។មិនតែប៉ុណ្ណោះទឹកប្រាក់នៃការនាំចេញនិងនាំចូលរបស់សហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានការកើនឡើងជាបណ្តើរៗ។
កាលពីថ្ងៃទី២៦ ខែមករាឆ្នាំ២០២១សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតអបអរសាទរវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
លោក CAO JIANJIANG បានមានប្រសាសន៍ថា៖នៅឆ្នាំ២០២១នេះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនឹងបន្តបង្កើនទំនុកចិត្តចាប់យកឱកាសនីមួយៗខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយស្តង់ដារខ្ពស់កំរិតខ្ពស់និងគុណភាពខ្ពស់។ដូចជាបន្តពង្រឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩រួបរួមគ្នាជាមួយក្រុមហ៊ុនសហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីអនុវត្តវិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ តាមការចាត់ចែងនៃក្រុមការងារបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩របស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុចាត់ទុកការការពារសុខភាពសុវត្ថិភាពនិងអាយុជីវិតរបស់បុគ្គលិកកម្មកររាប់ម៉ឺននាក់ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជាមូលដ្ឋានគ្រឹះនៃការការអភិវឌ្ឍប្រកបដោយស្ថេរភាពរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ម្យ៉ាងវិញទៀតបន្តបំពេញហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងផលិតកម្មជីវភាពរស់នៅនិងមុខងារសេវាកម្មផ្សេងៗទៀតឱ្យបានពេញលេញព្យាយាមបង្កើតបរិយាកាសអាជីវកម្មដើម្បីស្រូ បទាញនិងរក្សានូវរាល់សហគ្រាសដែលបានចូលមកវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។លើសពីនេះទៅទៀតជួយសហគ្រាសដែលទើបចាប់ផ្តើមដំណើរការផលិតកម្មនៅឆ្នាំ២០២០ ដើម្បីពង្រីកទ្រងទ្រាយនៃផលិតកម្មជាបន្តបន្ទាប់។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុតែងតែដើរតួនាទីជា“ក្បាលម៉ាស៊ីន” ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់។ នៅក្នុងឆ្នាំ២០២១នេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីទទួលបានសមិទ្ធផលកាន់តែច្រើននាថ្ងៃខាងមុខនិងចូលរួមចំណែកកាន់តែខ្លាំងឡើងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់៕Ph