ដោយៈ ជា សីហៈ/ភ្នំពេញៈ ស្ថានទូតអាមេរិកនៅកម្ពុជាបានអះអាងថា កាលពីពេលថ្មីៗនេះ លោក ផាទ្រិក មូហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកបានចុះទៅទីទួល នៅក្នុងរឿងទុំទាវ ។
ប្រភពដដែលបានប្រៀបប្រដូចស្នាដៃអក្សសីល្ប៍រឿងទុំទាវទៅនឹងសា្នដៃអក្សសីល្ប៍បច្ចឹមប្រទេស គឺរឿង សាគេស្ពែ (Shakespeare)។
ប្រភពដដែលបានអះអាងថា សិស្សកម្ពុជាគ្រប់រូបអានរឿងព្រេងទុំ ទាវ ដែលជារឿង សោកនាដកម្ម ស្តីពីគូស្នេហ៍ មួយគូ។ លោកឯកអគ្គរដ្ឋទូត បានទៅមើលទីកន្លែង នៅត្បូងឃ្មុំ ដែលព្រឹត្តិការណ៍ កាលពីសតវត្សទី ១៥ និងទី ១៦ បានជំរុញឲ្យគេសរសេររឿង នេះ (ហើយប្រហែលជា Shakespeare?) ដែលជាការរម្លឹកពីប្រពៃណីអក្សរសាស្ត្រ ដ៏ជ្រាលជ្រៅ នៅព្រះរាជាណាចក្រកម្ពុជា៕/PC