ប្រែសម្រួល : កញ្ញាដាលីស ៖ នាវាកម្សាន្តថ្មីតម្លៃ ៦១០ លានដុល្លាររបស់លោករ៉ូម៉ាន់ អាប្រាម៉ូវិច ត្រូវបានប្រទះឃើញជាលើកដំបូងនៅពេលវាជិតសាងសាង់រួចនៅឯកន្លែងផលិតនាវាអាល្លឺម៉ង់មួយ។
នាវាឈ្មោះ Solaris ប្រវែង ១៤០ ម៉ែត្រ ដែលបំពាក់ដោយកន្លែងចតឧទ្ធម្ភាគចក្រនិងអាងហែលទឹក នឹងសាកល្បងបើកលើសមុទ្រឆាប់ៗនេះ មុនពេលម្ចាស់ក្លិបតោខៀវ Chelsea អាយុ ៥៤ ឆ្នាំយកវាទៅប្រើនៅរដូវក្តៅខាងមុខ។
នាវាកម្សាន្តកម្ពស់ ៨ ជាន់របស់មហាសេដ្ឋីរុស្ស៊ីរូបនេះត្រូវបានបំពាក់ដោយបន្ទប់ចំនួន៤៨ និងអាចឱ្យភ្ញៀវ ៣៦ នាក់ក៏ដូចជានាវិក ៦០ នាក់ដេកបាន។
ម៉ាស៊ីនអគ្គិសនីបច្ចេកវិជ្ជាខ្ពស់ចំនួនពីរដែលមានឈ្មោះថា Azipod នឹងរុញនាវាដ៏ធំសម្បើមនេះ។ កំពូលស្លាបចក្រដ៏ខ្លាំងក្លារបស់វាអាចឱ្យនាវាបត់បាន ៣៦០ ដឺក្រេ ដោយផ្តល់នូវភាពបត់បែនសឹងមិនគួរឱ្យជឿនិងទប់ស្កាត់ការបើកបុកកំពង់ផែមិនចាំបាច់។
ទោះបីជាវាមានទំហំធំយ៉ាងនេះក៏ដោយ ក៏ប៉ុន្តែនាវាថ្មីរបស់លោកអាប្រាម៉ូវិចមានទំហំតូចជាងនាវាមានស្រាប់របស់គាត់ឈ្មោះ Eclipse ដែលមានប្រវែង ១៦៣ ម៉ែត្រ។
ក្រៅពីនាវា Solaris និងនាវ Eclipse បុរសជនជាតិរុស្ស៊ីរូបនេះក៏ធ្លាប់ជាម្ចាស់កំពូលនាវាកម្សាន្តយ៉ាងតិចចំនួន ៥ ផ្សេងទៀតដែររួមមាននាវា Sussurro ប្រវែង ៥០ ម៉ែត្រ នាវា Ecstasea ប្រវែង ៨៦ ម៉ែត្រ នាវា Luna និងនាវា Pelorus ប្រវែង១១៥ ម៉ែត្រទាំងពីរ និងនាវា Grand Bleu ប្រវែង ១១៣ ម៉ែត្រ៕
នាវា Solaris របស់លោករ៉ូម៉ាន់ អាប្រាម៉ូវិច