CL និង EL : Real Madrid, Man City, Tottenham រំពឹង​ឈ្នះ​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប​ថ្ងៃនេះ ខណៈ Barcelona ទាត់​បង្គ្រប់​កាលវិភាគ​ក្នុង La Liga

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បាល់ទាត់ ៖ ការប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ UEFA Champions League សម្រាប់​រាត្រី​ថ្ងៃ​ពុធ​នេះ​គឺមាន ២​ប្រកួត ហើយ​ក្នុង​ក្របខ័ណ្ឌ UEFA Europa League មាន​១ ប្រកួត ខណៈ​នៅអេ​ស្ប៉ាញ​មាន​មួយ​ប្រកួត​ផងដែរ​ក្នុង​ក្របខ័ណ្ឌ La Liga ដែល​ទាត់​បង្គ្រប់​កាលវិភាគ​រវាង Barcelona និង Elche​។

​យប់​នេះ​ក្រុម​ធំៗ​ទាំង ៤ គឺ Real Madrid, Man City, Tottenham និង Barcelona រំពឹង​ឈ្នះ​លើ​គូប្រកួត​។ ប៉ុន្តែ​យើង​នឹង​វិភាគ​២​គូ​ក្នុង CL ប៉ុណ្ណោះ​។

– Atalanta vs Real Madrid

​ស្តេច​ស Real Madrid បាន​ធ្លាក់​ពី​ការប្រកួត Copa del Rey ទៅហើយ ហើយ​ពាន La Liga ក៏​ហាក់​នៅ​ណែន​ក្នុង​ដៃ​របស់ Atl. Madrid ដែរ​។ ដូច្នេះ CL ដែល​មាន​ការ​ប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​គឺជា​ក្តីសង្ឃឹម​សេសសល់​មួយ​ផ្នែក​របស់​កូនក្រុម​លោក​ហ្សេ​នី​ឌី​ន ហ្ស៊ី​ដាន់ ដើម្បី​បញ្ចៀស​ការ​អត់​បាន​ពាន​មួយ​សោះ​សម្រាប់​រដូវ​កាល​នេះ​។

​តែ​ទោះ​យ៉ាងណា ស្តេច​សមាន​ប្រវត្តិ​ល្អ​ត្រចះត្រចង់​នៅក្នុង CL ហើយ​ត្បិត​ឥឡូវ Real មាន​បញ្ហា​របួស​ច្រើន​និង​ធ្លាក់ចុះ​ទម្រង់​លេង​ក៏ពិតមែន ក៏​ប៉ុន្តែ​ពួកគេ​តែង​ធ្វើ​បាន​ល្អ​នៅក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប ទោះ​ស្ថិតក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន​យ៉ាងណាក៏ដោយ​។

​ពួកគេ​បាន​បង្ហាញ​ឱ្យឃើញ​រួចហើយ​ថា​ពួកគេ​អាច​ឈ្នះ​លេខ​១​ក្នុង​វគ្គ​ចែក​ពូ​ល​ក្រោយ​ការចាប់ផ្តើម​ដ៏​អន់​ក្នុង​លី​ក ហើយ​ឈ្នះ​សុទ្ធតែ​ក្រុម​ខ្លាំងៗ​ទៀត​។​

​ទន្ទឹមនេះ ក្រុម Atalanta គ្មាន​ចង់បាន​អ្វី​ក្រៅតែពី​សុំ​ឡើង​ទៅ​ដល់​វគ្គ​ជ្រៅៗ​ក្នុង CL ប៉ុណ្ណោះ ប៉ុន្តែ​ពួកគេ​ជា​ក្រុម​ស៊ុត​បញ្ចូល​ទី​តាម​ចិត្ត​ចង់​។ Atalanta ថ្ងៃនេះ​លេង​នៅ​ទឹកដី​ខ្លួនឯង ដូច្នេះ​នឹង​តម្រង់​គោលដៅ​វាយលុក​មិន​ដក​ដៃ​នោះ​ឡើយ​លើ​តំបន់​ការពារ​ជ្រាយ​របស់ Real ។​

​ក្រុម​ទាំង​ពីរ​មិន​ដែល​ជួប​គ្នា​ពីមុន​មក​ទេ ប៉ុន្តែ​ដោយហេតុថា​ពួក​គេ​ពូកែ​ស៊ុត ហើយ Real ពូកែ​ខាង​ឈ្នះ​ពាន CL យើង​ព្យាករណ៍​លទ្ធផល​ម្ចាស់ផ្ទះ​ចាញ់ ១-២​។​

– Monchengladbach vs Manchester City

​ក្រុម​មេឃ​ខៀវ​ហាក់​មិនទាន់​ស្កប់ស្កល់​នឹង​ជ័យជម្នះ​ផ្ទួនៗ​ជាប់​គ្នា​១៨​ដង​នៅ​ឡើយ​ទេ​។ City លេង​ល្អ​ដូច​ផ្កា ឈ្នះ​ហើយ​ឈ្នះ​ទៀត និង​មាន​ក្រុម​ដ៏​ខ្លាំង​អស្ចារ្យ ដែល​សូម្បី​កីឡាករ​បម្រុង​ក៏​អាច​បង្កើត​ជា​ក្រុម​មួយទៀត​សម្រាប់​ប្រជែង​ពាន CL បានដែរ​។

​លោក​ប៉េប ហ្គាឌី​អូ​ឡា ហាក់​ប្តេជ្ញា​ប្រែក្លាយ​ខ្លួន​គាត់​ជា​អ្នក​ចាត់ការ​ទូទៅ​អស្ចារ្យ​ដាច់​គេ​នៅ​ជំនាន់​នេះ​។ គាត់​នៅសល់តែ​ការ​ឈ្នះ​ពាន CL មួយ​ប៉ុណ្ណោះ​សម្រាប់ City ដើម្បី​បញ្ជាក់​ថា​ខ្លួន​គាត់​ជា​អ្នកចាត់ការ​ឆ្នើម​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​បើ​ពិចារណា​លើ​ក្រុម​យក្សៗ​នៅ​អឺរ៉ុប​ឆ្នាំ​នេះ​កំពុង​ត្រដាបត្រដួស អ៊ីចឹង​វា​ជា​ឆ្នាំ​ល្អ​បំផុត ដែល City ត្រូវ​ប្រឹង​លើ​កពាន​នេះ​ឱ្យបាន​។​

​ពួកគេ​ក៏​កំពុង​ឈរ​លើ​កំពូល​តារាង EPL ដាច់ ១០ ពិន្ទុ​ពី​លេខ​២ បិសាច​ក្រហម Man U ផងដែរ​។

​ទន្ទឹមនេះ Monchengladbach របស់​អាល្លឺម៉ង់​កំពុង​មាន​បញ្ហា​ធ្លាក់ចុះ​ទម្រង់​លេង​យ៉ាងខ្លាំង​សព្វថ្ងៃនេះ​។ គិត​ត្រឹម​ឥឡូវ ពួកគេ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៨​ក្នុង​តារាង​ពិន្ទុ Bundesliga ហើយ​ពួកគេ​ក៏​របូត​គ្រាប់​បាល់​ច្រើនៗ​ផង​ដែរ​នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​។

​ក្រុម​ទាំង​ពីរ​មិន​ដែល​ជួប​គ្នា​ទេ ប៉ុន្តែ City យប់​នេះ​ជា​ក្រុម​ដែល​មាន​ប្រៀប​ខ្លាំង​លើ​ក្រុម​អាល្លឺម៉ង់ ដូច្នេះ​លទ្ធផល​ព្យាករណ៍​គឺ City ឈ្នះ ៥-១៕

​តារាង​ការប្រកួត​បាល់​អឺរ៉ុប​សម្រាប់​រាត្រី​ថ្ងៃ​ពុធ ៖

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular