ជន , ជន់ , កញ្ជុសមាន់ , ខ្ជាន់ៗ , ជញ្ជាន់​

​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

ជន​

​នាមសព្ទ​

​ប្រដាប់​នេសាទ​មច្ឆជាតិ​មួយ​ប្រភេទ ។​

នាមសព្ទ​

( សំ​. បា​. ) សព្វ​សត្វ​ដែល​កើត​ក្នុង​លោក​, មនុស្ស​, អ្នកផង​
​ជន​ផងទាំងពួង​, បណ្ដាជន​ទាំងប្រុស​ទាំងស្រី ។​

​ជន់​

​កិរិយាសព្ទ​

​ឡើង​សាយភាយ​
​ទឹក​ជន់​
​ព​. ប្រ​. បរិបូរ​, ពោរ​ពាស​; ច្រើន​និយាយ​តែ​អំពី​ភោជនាហារ​ឬ​លាភសក្ការៈ ដែលមាន​បរិបូរ​ណាស់ បរិភោគ​ឬ​ចែក​រលែក​មិន​ខ្ចាត់​មិនចេះ​រលស់ ។​

​កញ្ជុសមាន់​

​នាមសព្ទ​

​ឈ្មោះ​រោគ​មួយ​ប្រភេទ កើត​នៅ​ស្បែក​មាន​សណ្ឋាន​ដូច​ស្រែង បណ្តាល​ឲ្យ​ស្កៀបរមាស់​ក្នុង​វេលា​ដែល​បែកញើស ។​

​ខ្ជាន់ៗ​

​កិរិយាវិសេសន៍​

​ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​និយាយ​ឲ្យ​វិសេស​ឡើង​
​និយាយ​ខ្ជាន់ៗ គឺ​និយាយ​ផ្ទួនៗ ដដែលៗ ។​

​ជញ្ជាន់​

(​ជ​ញ់​-​ជាន់​)

​កិរិយាសព្ទ​

​ជាន់​រឿយៗ​ដដែលៗ ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular