Home ព័ត៌មានជាតិ សន្តិសុខ អាជ្ញា​ធរមាន​...

អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ក្រុមគ្រួសារ កំពុង​ស្វែងរក​នាំខ្លួន បុរស​ម្នាក់ ដែល​រត់​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ក្រុមគ្រួសារ បាន​កំពុង​ស្វែងរក​នាំខ្លួន បុរស​ម្នាក់​ឈ្មោះ អ៊ូច វិបុល ភេទ​ប្រុស អាយុ ២៥ ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​ស្នូល​ទ្រេត ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ដែល​បាន​រត់គេច ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ទៅតាម​ស្រី​ស្នេហ៍​។​

​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ បាន​ប្រាប់​រស្មី​កម្ពុជា នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ថាៈ ឈ្មោះ អ៊ូច វិបុល ភេទ​ប្រុស អាយុ ២៥​ឆ្នាំ បាន​រត់​គេចវេះ ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក អគារ​មហាវិទ្យាល័យ សុខាភិបាល នៃ​សាកលវិទ្យាល័យ​ជាតិ មានជ័យ កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ ។​

​លោក​អភិបាល ក្រុង​សិរីសោភ័ណ បានបញ្ជាក់​ថាៈ បុរស​នេះ ជា​ពលករ​ខ្មែរ ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ ហើយ​ត្រូវ​ស្នាក់នៅ ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ទីនោះ ជាមួយ​ប្រពន្ធ ដែល​មកជា​មួយ ។ ប៉ុន្តែ ក្រោយពី​បាន​ទាក់ទង​គ្នា​នឹង​ស្រី​ស្នេហ៍ ក៏បាន​រត់គេច​ចេញ ពី​មណ្ឌល និង​ក៏​រត់ចោល​ប្រពន្ធ ជាទី​ស្រឡាញ់​ថែមទៀត​។ ហេតុនេះ បើ​បងប្អូន​ណា មន្ត្រី​អាជ្ញាធរ មាន​សមត្ថកិច្ច បានឃើញ​សូម​រាយការណ៍ និង​ឃាត់ខ្លួន​ជាបន្ទាន់​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular