ដោយ: ប.ខុន / ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិ យមចូលរួមសន្និសីទបឋមស្តីពី សប្តាហ៍ទឹកអន្តរជាតិសម្រាប់តំបន់អាស៊ី (AIWW) លើកទី២ តាមប្រព័ន្ធវីដេអូ ក្នុងគោលបំណងផ្សព្វផ្សាយការយល់ដឹងជាសកល ស្តីពីបញ្ហាទឹក នៅអាស៊ី និងទាក់ទាញចំណាប់អារម្មណ៍សាធារណជនចំពោះ សប្តាហ៍ទឹកអន្តរជាតិសម្រាប់តំបន់អាស៊ី (AIWW) លើកទី២ ដែលគ្រោងនឹងរៀបចំឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២១ នៅ Labuan Bajo ប្រទេសឥណ្ឌូនេស៊ី។
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធាន ទឹក និងឧតុនិយម នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១បានថ្លែងសុន្ទរកថាក្នុងពិធីបើក សន្និសីទបឋមស្តីពី សប្តាហ៍ទឹកអន្តរជាតិសម្រាប់តំបន់អាស៊ី( AIWW )លើកទី២ តាមប្រព័ន្ធវីដេអូ ក្នុងគោលបំណងផ្សព្វផ្សាយការ យល់ដឹងជាសកលស្តីពី បញ្ហាទឹក នៅអាស៊ី និងទាក់ទាញចំណាប់អារម្មណ៍សាធារណជនចំពោះ សប្តាហ៍ទឹកអន្តរជាតិសម្រាប់តំបន់អាស៊ី ( AIWW )លើកទី២ ដែលគ្រោងនឹងរៀបចំឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២១ នៅ Labuan Bajo ប្រទេសឥណ្ឌូនេស៊ី។
ព្រឹត្តិការណ៍បឋមនៃសប្តាហ៍ទឹកអន្តរជាតិ អាស៊ីលើកទី ២ នេះ ត្រូវបានរៀបចំឡើងដោយក្រសួងសាធារណការ និងលំនៅដ្ឋានឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ ដោយសហការជាមួយក្រុមប្រឹក្សាភិបាលទឹកអាស៊ី ដែលមានលោកបណ្ឌិត Jae-hyeon Park នាយកប្រតិបត្តិ K-water នៃសាធារណរដ្ឋកូរ៉េ និងជាប្រធានក្រុមប្រឹក្សាភិបាលទឹកអាស៊ី រួមទាំងតំណាងរាស្ត្រមកពីរដ្ឋសភាសាធារណរដ្ឋកូរ៉េ តាមរយៈប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីប្រទេសជាដៃគូ ភ្ញៀវកិត្តិយស និងអ្នកពាក់ព័ន្ធសរុប ១៣០នាក់៕