ថៃ​បញ្ជូន​ន​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​មក​ស្រុកកំណើត​វិញ​បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​

ដោយ​: បាយ័ន / ឧ​ត្ត​រ​មានជ័យ​: នៅវេលា​ម៉ោង​១៣​និង​៣៥​នាទី ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ ក្នុង​ទឹកដី​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ អាជ្ញាធរ​ថៃ​បានធ្វើ​ការបញ្ជូន ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​មក​ស្រុកកំណើត​វិញ បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​ពីបទ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​។​

​សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ បាន​និយាយថា ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​ត្រូវបាន​ថៃ​ធ្វើការ​បញ្ជូនមក​ស្រុកកំណើត​វិញ​នោះ​គឺមាន​ឈ្មោះ ចេង សុ​ខៈ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​កំពង់​ភ្នៅ ឃុំ​កោះ​ខ្ងែ ស្រុក​សំបូរ​ខេត្តក្រចេះ ហើយ​ត្រូវបាន​ថៃ​ចាប់ខ្លួន​ពីបទ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ ដោយ​ចូល​តាម​ច្រក​អានសេះ ខេត្តព្រះវិហារ ហើយ​ត្រូវបាន​យកទៅដាក់​ពន្ទ​នាគារ​នៅ​ខេត្ត​អូ​ប៊ុន​។​

​បន្ទាប់ពី​ទទួល​ពី​ភាគី​ថៃ​រួចមក ក្រុមគ្រូពេទ្យ​ប្រចាំការ​នៅ​ច្រក​អន្តរជាតិ​ជាំ បាន​ពិនិត្យ​និង​វាស់​កំដៅ ហើយ​បាន​បញ្ជូនទៅ​ធើ្វ​ច​ត្តា​ឡី​ស័ក នៅ​សាលាបឋមសិក្សា​អន្លង់វែង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular