Home ព័ត៌មានសំខាន់ៗ សម្របសម្រួលបញ...

សម្របសម្រួលបញ្ហាប្រឈមសេសសល់ថ្មីរវាងប្រជាពលរដ្ឋនិងក្រុមអភិរក្សនៃតំបន់ដែនសហគមន៍ព្រៃសង្ឃរុក្ខវ័ន្ត

ដោយ:ប.ជ័យ អូរស្មាច់ / ឧត្តរមានជ័យ:មន្ត្រីអាជ្ញាធរដែនដី ជំនាញកាលពីថ្ងៃទី២៤ខែកុម្ភៈម្សិលមិញបានចុះទៅសម្របសម្រួលរកដំណោះស្រាយនូវវិវាទដែលសេសសសល់ថ្មីចុងក្រោយរវាងប្រជាពលរដ្ឋនៅនិងក្រុមអភិរក្សតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន័ដើម្បីកំណត់ព្រំប្រទល់ដីធ្លីនិងកំណត់ព្រំដែនទឹក។ពោលគឺដើម្បីងាយស្រួលដល់ការអភិរក្សតំបន់និងការប្រកបមុខរបរចិញ្ចឹមជីវិតរបស់ពលរដ្ឋនៅភូមិចារថ្មី ឃុំ លំទង ស្រុកអន្លង់វែង ។

កិច្ចប្រជុំនេះមានការនិមន្ត អញ្ជើញចូលរួមពី ព្រះគ្រូប៊ុន សាលួត ព្រះមន្ត្រីសង្ឃ ជាប្រធានសហគមន៍សង្ឃរុក្ខវ័ន្ត ប្រធានមន្ទីរបរិស្ថាន ប្រធានមន្ទីរព័ត៌មាន កងកម្លាំងប្រដាបអាវុធទាំង ៣ ប្រភេទ រួមទាំងមន្រ្តី ក្រុមការងារអភិរក្ស នៅបរិវេណទីស្នាក់ការបរិស្ថានភ្នំអាតោ ស្ថិតនៅក្នុងឃុំចុងកាល់ស្រុកចុងកាល់ខេត្តឧត្តរមានជ័យ ។

លោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តឧត្តរមានជ័យបានមានប្រសាសន៍ថាប្រជាពលរដ្ឋដែលបានអាស្រ័យផលក្នុង តំបន់សហគមន៍ព្រៃឈើសង្ឃរុក្ខវ័ន្ត មិនអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ ពង្រីកទៅទៀតបានទេ ។ ដីទាំងនោះ អាចឲ្យអាស្រ័យបាន តែមិនអាចធ្វើបណ្ណ័សម្កាល់កម្មសិទ្ធិលើអចលនវត្ថុ(ប្លង់រឹង) ឬបង្កាន់ដៃដៅ

លោកបានសំណូមពរប្រជាពលរដ្ឋក៏ដូចជាយុវជនថា មិនមិនទាន់មានស្នាដៃ មិនទាន់បានដាំដើមឈើ លែងសត្វក៏គួរតែត្រូវចូលរួមថែរក្សាព្រៃឈើដែលមានស្រាប់ដើម្បីថែរក្សាការពារធនជាតិអម្មជាតិនិងសង្គមជាតិយើងប្រទេសយើងសម្បូរទៅដោយធនធានធម្មជាតិ។

សូមរំលឹកថា ព្រៃឈើសហគមន៍សង្ឃរុក្ខវ័ន្ត់់ដែលអនុក្រឹត្យកំណត់មានតួលេខទំហំ៣០.២៥៦ ហិកតា មានទីតាំងក្នុងភូមិសាស្ត្រស្រុក ក្រុងចំនួន៣ គឺ ក្រុងសំរោង ស្រុកចុងកាល់ និងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular