Home ព័ត៌មានសំខាន់ៗ ឥណ្ឌូនេស៊ី​និ...

ឥណ្ឌូនេស៊ី​និង​ថៃ​ស្វះស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​វិបត្តិ​មី​យ៉ាន់​ម៉ា​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា​ថ្មី​ដែល​យោធា​តែងតាំងឡើង លោក វុន​ណា មួង ល្វីន បាន​ជួបពិភាក្សា​ជាមួយ សម​ភាគី​ឥណ្ឌូនេស៊ី​និង​ថៃ​កាលពី​ថ្ងៃ​ពុធ​នៅ​ក្រុង​បាងកក ដោយ​​ពួក​លោក​បាន​ពិភាក្សា​រក​ផ្លូវ​ឆ្ពោះទៅកាន់​ដំណោះស្រាយ​ដោយ​សន្តិវិធី​មួយ​ចំពោះ​វិបត្តិ​នយោបាយ​នៅ​មី​យ៉ាន់​ម៉ា​។​

​ដោយ​ទម្លាយ​ប្រាប់​អ្នកយក​ព័ត៌មាន​ថា​ជំនួប​ត្រី​ភាគី​នេះ​ធ្វើឡើង​នៅ​អាកាសយានដ្ឋាន​ដន​មឿង រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី លោកស្រី រ៉េ​តណូ ម៉ា​ស៊ូ​ឌី បាន​និយាយថា លោកស្រី​បាន​ស្នើសុំ​មន្ត្រី​មី​យ៉ាន់​ម៉ា​​ត្រូវ​ផ្តល់​អាទិភាព​លើ​សុវត្ថិភាព​និង​សុខុមាលភាព​របស់​ប្រជាជន​នៃ​ប្រទេស​នេះ​។​

​រ៉េ​តណូ បាន​ប្រាប់​សន្និសីទកាសែត​មួយ​បន្ទាប់​ពី​មក​ដល់​ទីក្រុង​ហ្សា​ការតា​វិញ​ថា​«​សុវត្ថិភាព​និង​សុខុមាលភាព​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា ត្រូវតែ​ការពារ​។​បំណងប្រាថ្នា​របស់​គេ​ត្រូវតែ​ស្តាប់​»​។​

​លោកស្រី​បាន​និយាយ​ទៀត​ថា​នៅក្នុង​ជំនួប​២០​នា​ទីនេះ លោកស្រី​បាន​និយាយ​អំពី​«​សារសំខាន់​ដែល​សមាជិក​អាស៊ាន​ទាំង​អស់​គោរព​គោលការណ៍​ដែល​មានចែង​ក្នុង​ធម្មនុញ្ញ​អាស៊ាន និង​ខ្ញុំ​បន្ត​បញ្ជូន​សារ​​នេះ​យ៉ាង​ច្បាស់​និង​ឮៗ​»​។​

​ក្រោយ​ជំនួប ក្រសួង​ការបរទេស​ថៃ​បាន​និយាយថា​ខ្លួន​ក៏​បាន​បង្ហាញ​ជំហរ​គាំទ្រ​សន្តិភាព​និង​ស្ថិរភាព​នៅ​មី​យ៉ាន់​ម៉ា ហើយ​សង្ឃឹម​ឃើញ​ស្ថានការណ៍​បាន​ល្អ​ប្រសើរ​ឡើង​ដើម្បី​គុណប្រយោជន៍​របស់​ប្រជាជន​​នៃ​ប្រទេស​នេះ​។​

​អ្នកនាំពាក្យ​ក្រសួង​បាន​និយាយថា​«​វា​ក៏​ជា​ឳ​កាស​ល្អ​មួយ​សំរាប់​ថៃ​ស្តាប់​មី​យ៉ាន់​ម៉ា​ដោយផ្ទាល់​អំពី​បញ្ហា​ដែល​មី​យ៉ាន់​ម៉ា​អោយ​អាទិភាព ព្រមទាំង​បាន​ផ្លាស់ប្តូរ​យោបល់​លើ​បញ្ហា​សំខាន់ៗ​របស់​ប្រជាជន​នៃ​​ប្រទេស​ទាំង​ពីរ​»​។​

​រដ្ឋមន្ត្រី​ការបរទេស​ថៃ​និង​ឥណ្ឌូនេស៊ី​ក៏​បាន​ពិភាក្សា​គ្នា​អំពី​លទ្ធភាព​បើក​កិច្ចប្រជុំ​ពិសេស​មួយ​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​ខែ​សីហា ដែល​នឹង​ជា​ជំនួប​ផ្ទាល់​មុខ​លើកដំបូង​របស់​ប្លុក​នេះ​នៅ​រយៈពេល​​ជាង​១​ឆ្នាំ​ចាប់តាំងពី​ជំងឺ​ឆ្លងកូវី​ដ​១៩​បាន​ផ្ទុះឡើង​។​

​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេ​ស​មី​យ៉ាន់​ម៉ា​នៅ​ថៃ​កើតឡើង​ចំ​ពេល​ឥណ្ឌូនេស៊ី​ជំរុញ​អោយ​មាន​កិច្ចប្រជុំ​ពិសេស​មួយ​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ដើម្បី​ពិភាក្សា​សភាពការណ៍​នៅ​មី​យ៉​ន់​ម៉ា​។​មុន​​ដំណើរ​មក​កាន់​ថៃ លោកស្រី​រ៉េ​តណូ បាន​ពិភាក្សា​ជា​បន្តបន្ទាប់​នៅ​ពីរ​បី​ថ្ងៃមុន​នោះ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ជា​សមាជិក​អាស៊ាន និង​ដៃគូ​អូស្ត្រាលី អង់គ្លេស ចិន ឥណ្ឌា ជប៉ុន ព្រមទាំង​សហរដ្ឋ​អាម៉េរិក​៕

​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី (​ឆ្វេង​)​ជួបពិភាក្សា​ជាមួយ​សម​ភាគី​ថៃ និង​មី​យ៉ាន់​ម៉ា​លោក វុន​ណា មួង ល្វីន​(​ស្តាំ​)​នៅ​ក្រុង​បាងកក​កាលពី​ថ្ងៃ​ពុធ​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleសម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​បញ្ជា​ឲ្យ​ខាង​ជំនាញ​ពាក់ព័ន្ធ​ចុះទៅពិនិត្យ​សិក្សា​មើល​បំណែក​យន្តហោះ​ដ៏​ធំ​មួយគ្រឿង ដែល​ស្ថិតនៅ​ក្នុងព្រៃ​នៃ​ភ្នំ​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដើម្បី​ឲ្យ​ដឹង​ការពិត​ថា តើ​យន្តហោះ​នោះ​ធ្លាក់​នៅក្នុង​សម័យ​ណា​?
Next article​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា​ថ្មី​ដែល​យោធា​តែងតាំងឡើង លោក វុន​ណា មួង ល្វីន បាន​ជួបពិភាក្សា​ជាមួយ សម​ភាគី​ឥណ្ឌូនេស៊ី​និង​ថៃ​កាលពី​ថ្ងៃ​ពុធ​នៅ​ក្រុង​បាងកក ដោយ​​ពួក​លោក​បាន​ពិភាក្សា​រក​ផ្លូវ​ឆ្ពោះទៅកាន់​ដំណោះស្រាយ​ដោយ​សន្តិវិធី​មួយ​ចំពោះ​វិបត្តិ​នយោបាយ​នៅ​មី​យ៉ាន់​ម៉ា​។​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី បាន​ស្នើសុំ​មន្ត្រី​មី​យ៉ាន់​ម៉ា​​ត្រូវ​ផ្តល់​អាទិភាព​លើ​សុវត្ថិភាព​និង​សុខុមាលភាព​របស់​ប្រជាជន​នៃ​ប្រទេស​នេះ​។​ចំណែកថៃ​បាន​និយាយថា​ខ្លួន​ក៏​បាន​បង្ហាញ​ជំហរ​គាំទ្រ​សន្តិភាព​និង​ស្ថិរភាព​នៅ​មី​យ៉ាន់​ម៉ា ហើយ​សង្ឃឹម​ឃើញ​ស្ថានការណ៍​បាន​ល្អ​ប្រសើរ​ឡើង​ដើម្បី​គុណប្រយោជន៍​របស់​ប្រជាជន​​នៃ​ប្រទេស​នេះ​។​
- Advertisment -

Most Popular