​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា​ថ្មី​ដែល​យោធា​តែងតាំងឡើង លោក វុន​ណា មួង ល្វីន បាន​ជួបពិភាក្សា​ជាមួយ សម​ភាគី​ឥណ្ឌូនេស៊ី​និង​ថៃ​កាលពី​ថ្ងៃ​ពុធ​នៅ​ក្រុង​បាងកក ដោយ​​ពួក​លោក​បាន​ពិភាក្សា​រក​ផ្លូវ​ឆ្ពោះទៅកាន់​ដំណោះស្រាយ​ដោយ​សន្តិវិធី​មួយ​ចំពោះ​វិបត្តិ​នយោបាយ​នៅ​មី​យ៉ាន់​ម៉ា​។​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី បាន​ស្នើសុំ​មន្ត្រី​មី​យ៉ាន់​ម៉ា​​ត្រូវ​ផ្តល់​អាទិភាព​លើ​សុវត្ថិភាព​និង​សុខុមាលភាព​របស់​ប្រជាជន​នៃ​ប្រទេស​នេះ​។​ចំណែកថៃ​បាន​និយាយថា​ខ្លួន​ក៏​បាន​បង្ហាញ​ជំហរ​គាំទ្រ​សន្តិភាព​និង​ស្ថិរភាព​នៅ​មី​យ៉ាន់​ម៉ា ហើយ​សង្ឃឹម​ឃើញ​ស្ថានការណ៍​បាន​ល្អ​ប្រសើរ​ឡើង​ដើម្បី​គុណប្រយោជន៍​របស់​ប្រជាជន​​នៃ​ប្រទេស​នេះ​។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular