ទីតាំង​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ សហគមន៍ ២០​កុម្ភៈ កើនឡើង​ដល់ ៦៣ កន្លែងៈ អភិបាល រាជធានី​ភ្នំពេញ អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ រួសរាន់​ទៅយក​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក​

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ គិត​ត្រឹម​ល្ងាច ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ រដ្ឋបាល​រាជធានី ភ្នំពេញ បាន​បន្ត​រកឃើញ​ទីតាំង ដែលមាន​ការពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ រហូតដល់ ៦៣ ទីតាំង​ហើយ​។ ជាមួយនឹង​ការរកឃើញ ទីតាំង​ជាប់​ពាក់ព័ន្ធ​កើនឡើង​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​បងប្អូន ដែល​ធ្លាប់​ចេញចូល ទីតាំង​ទាំង ៦៣ កន្លែង​នេះ ទាក់ទង​ទៅ​លេខ ១១៥ ឬ​លេខ​ទូរស័ព្ទ លេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ដើម្បី​មក​ធ្វើតេស្ត រក​កូ​វីដ​១៩ និង​ធ្វើ​ច​ត្តា​ឡី​ស័ក ឲ្យ​បាន​ត្រឹមត្រូវ​។

​សូមជម្រាបថាៈ ក្រសួងសុខាភិបាល បាន​អំពាវនាវ និង​ក្រើនរំលឹក សូម​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់ នៅ​ទូទាំងប្រទេស និង​ជាពិសេស អ្នករស់នៅ ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត កណ្ដាល ត្រូវប្រកាន់យក​នូវ ការប្រុងប្រយ័ត្ន​ខ្លួន ជាប់​ជានិច្ច គ្រប់គ្រង​ក្រុមគ្រួសារ ឲ្យ​បានល្អ និង​ចូលរួម​អនុវត្ត​វិធានការ ការពារ​ខ្លួន ឲ្យ​បាន​ខ្ជាប់​ខ្លួន គ្រប់ៗ​គ្នា​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular