ប្រែសម្រួលៈវាសនា/បាងកក៖តុលាការថៃមួយកាលពីថ្ងៃពុធបានកាត់ទោសមេដឹនាំនយោបាយ១៤រូបអោយជាប់គុក រួមមានរដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីបច្ចុប្បន្ន៣រូប បន្ទាប់ពីបានរកឃើញថាពួកគេមានទោសកំហុសចំពោះការបះបោរប្រឆាំងក្នុងអំឡុងបាតុកម្មប្រឆាំងរដ្ឋាភិបាលដែលបានបញ្ចប់ត្រឹមរដ្ឋប្រហារយោធាឆ្នាំ២០១៤។
តុលាការបានរកឃើញថា ក្នុងចំណោមចុងចម្លើយ៣៦នាក់ មាន២៦នាក់មានទោសកំហុសចំពោះអំពើ រួមមានការរាំងការបោះឆ្នោត និងចូលលុកលុយទីទាំងរដ្ឋាភិបាល ដែលបានកើតឡើងក្នុងអំឡុងបាតុកម្មអស់៧ខែប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត។
រដ្ឋមន្ត្រីឌីជីថល ភុតទីពង់ ពុនណាកាន់តា រដ្ឋមន្ត្រីអប់រំ ណាតាផូល ធីបស៊ូវ៉ាន និងអនុរដ្ឋមន្ត្រីគមនាគមន៍ ដាវ៉ន សេននីម ទទួលទោសជាប់គុកពី៥ឆ្នាំ ៧ឆ្នាំនិង៤ខែ។យោងតាមរដ្ឋធម្មនុញ្ញពួកគេ ត្រូវបាត់បង់មុខតំណែងក្នុងរដ្ឋាភិបាល។
រដ្ឋមន្ត្រីទាំង៣រូបកំពុងបំរើការក្នុងរដ្ឋាភិបាលរបស់លោកប្រាយុទ្ធ ចាន់អូចា នៅឡើយហើយមេធាវីបាននិយាយថា រដ្ឋមន្ត្រីទាំងនេះនឹងប្តឹងឧទ្ធរណ៍៕
រដ្ឋមន្ត្រីអប់រំ ណាតាផូល ធីបស៊ូវ៉ាន និងរដ្ឋមន្ត្រីឌីជីថល ភុតទីពង់ ពុនណាកាន់តា