Home ព័ត៌មានអន្តរជាតិ ម៉ិក​ស៊ិកដាក់...

ម៉ិក​ស៊ិកដាក់​លក់​យន្តហោះ​ប្រធានាធិបតី ៣ ឆ្នាំ​ហើយ​មិនទាន់​មាន​អ្នកទិញ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ កិច្ច​ប្រឹងប្រែង​របស់​ប្រធានាធិបតីម៉ិក​ស៊ិ​កលោក អង់​ដ្រេ ម៉ា​នូ​អែល ឡូប៉េស អូ​ប្រាដ័​រ ដើម្បី​លក់​យន្តហោះ​ប្រធានាធិបតី បាន​ឈាន​ចូល​ឆ្នាំ​ទី ៣ ហើយ​ដោយ​រក​អ្នក​ចង់​ទិញ​​មិនទាន់​បាន​ឡើយ​។​

​លោក​ឡូប៉េស​អូ​ប្រាដ័​របានព្យាយាម​ទាក់ទាញ​ក្រុមហ៊ុន​សាជីវកម្ម​និង​នាយកប្រតិបត្តិ​អាជីវ​កម្មនា​នាហើយ​ថែមទាំង​សន្យា​ចាប់លេខ​រៀង​ដើម្បី​មាន​សិទ្ធិ​ទិញ​យន្តហោះ Boeing 787 ទៀត​ផង​ប៉ុន្តែ​គ្មាន​អ្នក​​ទិញ​សោះ​។​

​ចាប់តាំងពី​លោក​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​០១ ខែ​ធ្នូ​ឆ្នាំ ២០១៨ លោក​ប្រធានាធិបតី​បាន​ប្តេជ្ញា​ថា​នឹង​លក់​យន្តហោះ​នេះ​ពីព្រោះ​វា​មាន​លក្ខណៈ​ប្រណីត​ពេក​។​លោក​អូ​ប្រាដ័​រមាន​មោទនភាព​ចំពោះ​ការត្បិត​​ត្បៀត​សន្សំសំចៃ​របស់គាត់ ការ​ជិះ​យន្តហោះ​ពាណិជ្ជកម្ម និង ការធ្វើដំណើរ​ទៅ​បរទេស​តែ​ម្តង​គត់​។​

​ប៉ុន្តែ​កាលពី​ថ្ងៃ​ពុធ​លោក​បាន​ទទួល​ស្គាល់​ថា​យន្ដហោះ​នេះ​ពិតជា​ពិបាក​លក់​ណាស់​ពីព្រោះ​វា​ត្រូវការ​ជំនាញ​បច្ចេកទេស​ពេក​និង​ផលិត​តាមរយៈ​ការ​កុម្ម៉ង់​។​

​យន្តហោះ​នេះ​ត្រូវបាន​ទិញ​ក្នុងតម្លៃ ២០០ លាន​ដុល្លារ​ហើយ​ត្រូវបាន​ប្រើ​ដោយ​ប្រធានាធិបតី​មុន​គឺ​លោក អិន​រីកេ ប៉េ​ណា នី​តូ​។ វា​ពិបាក​ក្នុង​ការលក់​ព្រោះ​វា​ត្រូវ​បាន​គេ​កំណត់​អាច​ផ្ទុក​បានតែ ៨០ នាក់​ប៉ុណ្ណោះ​និង​មាន​ឈុត​គេង​សម្រាប់​ប្រធានាធិបតី​ពេញលេញ​ជាមួយនឹង​អាង​ងូតទឹក​ឯកជន​។ ក្រុម​អ្នកជំនាញ​និយាយថា​វា​នឹង​ចំណាយ​ខ្ពស់​ណាស់​ក្នុង​ការកែ​ទៅ​ជា​យន្តហោះ​ដឹក​អ្នកដំណើរ​ធម្មតា ដែល​អាច​ដឹក​អ្នកដំណើរ​បាន​រហូត​ដល់ ៣០០ នាក់​៕

យន្តហោះ Boeing 787 របស់​ប្រធានាធិបតីម៉ិក​ស៊ិក និង​ផ្នែក​ខាងក្នុង​របស់​វា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular