Home ព័ត៌មានអន្តរជាតិ អាឡឺម៉ង់​ចាប់...

អាឡឺម៉ង់​ចាប់បាន​ថ្នាំញៀន​២៣​តោន​តំលៃ​រាប់​ពាន់​លាន​ដឹក​មក​ពី​ប៉ា​រ៉ា​ហ្កាយ​

​ប្រែ​សម្រួលៈ​វាសនា​៖​អាឡឺម៉ង​និង​បែ​ល​ហ្សិ​ច រឹបអូស​បាន​ថ្នាំញៀន កូកាអ៊ីន​ក្នុង​បរិមាណ​ច្រើន​បំផុត​ប្រចាំ​អឺរ៉ុប គឺ​ចំនួន​២៣​តោន​។​

​ការិយាល័យ​គយ​អាឡឺម៉ង់​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ថា « ថ្នាំញៀន​កូកាអ៊ីន​ក្នុង​បរិមាណ​ដ៏​ច្រើនសន្ធឹក​នេះ​អាច​រកចំណូលបាន​រាប់​ពាន់​លាន​ដុល្លារ​ពី​ការលក់​នៅ​ផ្សារ​​ងងឹត​»​។​

​កាលពី​ថ្ងៃ​១២​កុម្ភៈ ពួក​មន្ត្រី​គយ​អាឡឺម៉ង់ បាន​រកឃើញ​កូកាអ៊ីន​១៦​តោន​លាក់​ក្នុង​ធុង​រាប់រយ​នាំចូល​មកពី​ប្រទេស​ប៉ា​រ៉ា​ហ្កាយ​នៅ​កំពង់ផែ​ហាំ​ប៊ឺ​ក​។​ពួកគេ​បាន​សហការ​ជាមួយ​ប៉ូលិស​ហូឡង់​ក្នុងការ​​ស៊ើបអង្កេត​រួមគ្នា​លើ​ថ្នាំញៀន​នេះ ដែល​នាំ​អោយ​អាជ្ញាធរ​ចាប់​ថ្នាំញៀន​ចំនួន​៧,២​តោន​ទៀត​នៅ​កំពង់ផែ អាន់​វើ​ប របស់​បែ​ល​ហ្សិ​ច​។​

​ប៉ូលិស​ហូ​ឡង់​បាន​និយាយថា ពួកគេ​បាន​ចាប់ខ្លួន​បុរស​វ័យ​២៨​ឆ្នាំ​ម្នាក់​នៅ​ហូ​ឡង់ កាលពី​ថ្ងៃ​ពុធ ពាក់ព័ន្ធ​នឹង​ការចាប់​បាន​ថ្នាំញៀន​ទាំង​ពីរ​លើក​សរុប​២៣​តោន ហើយ​ថ្នាំញៀន​ទាំងនេះ​បំរុង​ដឹក​មកកាន់​​ហូឡង់​ផងដែរ​។​

​មន្ត្រី​គយ​នៅ​កំពង់ផែ ហាំ​ប៊ឺក​បានសំរេច​ឆែក​មើលទំនិញ​មក​ពី​ប៉ា​រ៉ា​ហ្កាយ ដោយសារ​តែ​ភាពមិនប្រក្រតី​នៃ​ទំនិញ​ក្នុង​ធុង​ប្រមាណ​១.៧០០​ដែល​ត្រូវបាន​រាយការណ៍​ថា​ដាក់​សារធាតុ​ដីលែង​។​ក្រោយ​ការបើក​​មើល គយ​បាន​រកឃើញ​ថ្នាំញៀន​៨​បន្ទះ​នៅក្នុង​ធុង​នីមួយៗ​ទម្ងន់​ជាង​៩​គីឡូក្រាម​។​សរុប​ថ្នាំញៀន​ជាង​១៦.០០០​គីឡូក្រាម​ត្រូវ​បាន​រកឃើញ​ក្នុង​ធុង​ជាង​១.៧០០​នៅហាំ​ប៊ឺក​៕

​អាឡឺម៉ង់​និង​បែ​ល​ហ្សិ​ច​រឹបអូស​បាន​ថ្នាំញៀន​កូកាអ៊ីន​២៣​តោន ក្រោម​កិច្ចសហការ​ជាមួយ​ប៉ូលិស​ហូ​ឡង់​។​កូកាអ៊ីន​ត្រូវបាន​លាក់​ក្នុង​ធុង​ជិត​២.០០០​នាំចូល​មកពី​ប៉ា​រ៉ា​ហ្កាយ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular