កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ និងលោកស្រី បានដឹកនាំមន្ត្រី នៃរដ្ឋបាលខណ្ឌប្ញស្សីកែវ និងអាជ្ញាធរភូមិសង្កាត់ នៃសង្កាត់ទួលសង្កែទី១ និងសង្កាត់ប្ញស្សីកែវ នាំយកម៉ាស ដែលជាអំណោយដ៏ថ្លៃថ្លាបំផុត របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ យកទៅចែកជូន ប្រជាពលរដ្ឋក្រីក្រ រស់នៅតាមសហគមន៍ក្រីក្រនានា នៅក្នុងសង្កាត់ទួលសង្កែទី១ តាមខ្នងផ្ទះ។
