លោក ទូត អាមេរិក​ចុះទៅពិនិត្យ​ស្វែង​យ​ល់​កន្លែង​កែ​ច្នៃ​ម្រេច​មួយកន្លែង​

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក​ឯកអគ្គរដ្ឋទូត​អាមេរិក ផា​ទ្រិ​ក ម័​រ​ហ្វី ( W. Patrick Murphy) ត្រូវបាន​មន្ត្រី​ស្ថានទូត អះអាងថា បាន​ទៅ​មើល​កន្លែង​កែច្នៃ​ម្រេច​មួយ កន្លែង​នៅ​ខេត្ត​ត្បូងឃ្មុំ ។

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា កន្លែង​កែច្នៃ​នេះ គឺ សហគ្រាស ម្រេច​សិលា​កម្ពុជា ( Sela Pepper Cambodia) ដែលមាន​ទីតាំងនៅ​ខេត្ត​ត្បូងឃ្មុំ ។

​សហគ្រាស​នេះ គឺជា​សហគ្រាស​មួយ ដែល​ទិញ​ផលិតផល​ពី​កសិករ ក្នុងស្រុក​ចំនួន​ជាង ៦០០ នាក់ គាំទ្រ​សកម្មភាព​ការងារ ដែល​ធានា​និរន្តរភាព ហើយ​នាំចេញ នូវ​ផលិតផល កសិកម្ម​កម្ពុជា ដែលមាន​តម្លៃបន្ថែម ទៅកាន់​សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃ​។​

​ម្រេច​នៅ​កម្ពុជា​ត្រូវបាន​ដាំ​នៅ​ច្រើន​កន្លែង ហើយ​ម្រេច​នៅ​ត្បូងឃ្មុំ ក៏​ជា​ម្រេច​ត្រូវបាន គេ​ដឹងថា គឺជា​កន្លែង​ដាំ​ម្រេច​មានគុណ​ភាព​មួយ​ដែរ ៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular