ការដ្ឋានការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីដែលសាងសង់លើផ្ទៃដីប្រមាណ៧០០ហិកតា និងវិនិយោគចំនួន៩០០លានដុល្លារនោះ ពេលនេះសម្រេចបានជាង៣០ភាគរយហើយ។អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីមានទីតាំងស្ថិតនៅស្រុកសូត្រនិគមនៃខេត្តសៀមរាបបានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ខែមីនាឆ្នាំ២០២ហើយគ្រោងបញ្ចប់ការសាងសង់ឱ្យជាស្ថាពរនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ក្រុមហ៊ុន អង្គរ អ៊ិនធឺណេសិនណល អ៊ែរផត អ៊ិនវេសមេនជាអ្នកមកបណ្តាក់ទុនវិនិយោគលើការ សាងសង់អាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយនេះ។៕
