កម្ពុជា​-​ហ្វីលីពីន ធានា​រួមគ្នា​បញ្ចប់​អនុស្សារណៈ​ការអប់រំ​បណ្តុះបណ្តាល​ជំនាញ​ឱ្យបាន​ឆាប់រហ័ស ទោះ​កូ​វីដ​១៩​មិនទាន់​ចប់​ក្តី​

ដោយ​: ពៅ​និមល / ភ្នំពេញ​: រាជរដ្ឋាភិបាល​កម្ពុជា និង​ហ្វីលីពីន បាន​ឯកភាពគ្នា​ថា នឹង​ខិតខំ​បញ្ចប់​អនុស្សារណៈ​យោគយល់​គ្នា ទៅលើ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ឱ្យបាន​ឆាប់រហ័ស ទោះបីជា​ស្ថិតក្នុង​វិបត្តិ​ជំងឺ​កូ​វីដ​១៩​យ៉ាងណាក្តី ដើម្បី​ផ្តល់នូវ​ចំណេះ​ជំនាញ ជាពិសេស​ពលករ​ទេស​ន្ត​ប្រវេសន៍ នៅពេលដែល​សមា​រណកម្ម​ចូលមកក្នុង​ប្រទេស​វិញ ត្រូវ​ចាប់យក​ជំនាញ​ថ្មី​ឆ្លើយតប​នឹង​ឱកាស​ការងារ​ក្នុងស្រុក​។

​លោក ងុ​យ រិ​ទ្ធ អនុរដ្ឋលេខាធិការ នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា ដោយ​មើលឃើញ​នូវ​សារៈសំខាន់ នៃ​ការអប់រំ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ ភាគី​ទាំងពីរ​កំពុង​ខិតខំ​បញ្ចប់​នូវ​សេចក្តីព្រាង​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​អប់រំ​បណ្តុះបណ្តាល​ឱ្យបាន​ឆាប់ បើទោះជា​បញ្ហា​កូ​វីដ​១៩​គំរាមកំហែង​ក៏ដោយ ក៏​ភាគី​ទាំងពីរ​នឹង​ជំរុញ​ការងារ​នេះ ឱ្យ​ក្រុមការងារ​បច្ចេកទេស​ធ្វើការ​ជាមួយគ្នា​បន្តទៀត​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា (Online) ដើម្បីឱ្យ​ការចុះ​អនុស្សារណៈ​នេះ ឆាប់​បានបញ្ចប់​ពីព្រោះ​ការងារ​នេះ​គឺមាន​សារៈសំខាន់​ណាស់ ក្នុងការ​ផ្តល់នូវ​ចំណេះ​ជំនាញ ការចែករំលែក​នូវ​បទពិសោធន៍ ការអនុវត្ត​ល្អៗ ពាក់ព័ន្ធ​ជាមួយនឹង​ការ​គាំពារ ពិសេស​ទៅលើ​កម្មករ​ទេស​ន្ត​ប្រវេសន៍​តែម្តង ដោយសារ​ហ្វីលីពីន ជា​ប្រទេសមួយ​ដែលមាន​បទពិសោធន៍​ខ្ពស់ ហើយ​ហ្វីលីពីន​មាន​ពលរដ្ឋ​ធ្វើការ​នៅក្រៅ​ប្រទេស​ជាច្រើន​ដែល​អាចមាន​សមាសភាព​ក្នុងការ​ចែករំលែក​ចំណេះដឹង ក្នុងការ​ផ្តល់នូវ​ការ​គាំពារ​ទៅដល់​ទេស​ន្ត​ប្រវេសន៍ ហើយក៏​ជា​មធ្យោបាយ​មួយ​ដ៏​សំខាន់​ក្នុងការ​ផ្តល់នូវ​ជំនាញ​បច្ចេកទេស​។​

​សូមបញ្ជាក់ថា ដើម្បី​លើកកម្ពស់​សិទ្ធិ និង​ការពារ​ពលករ​ទេសន្តរប្រវេសន៍ រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​ឯកសារ​ដូចជា​៖ សហប្រតិបត្តិការ​លើ​វិស័យ​ការងារ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នា​ថ្ងៃទី​១៣-១៤ ខែធ្នូ ឆ្នាំ​២០១៦​នៅ​កម្ពុជា​របស់លោក Rodrigo Duterte ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន​, សេចក្តីថ្លែងការណ៍​រួម ស្តីពី​ការការពារ​ជន​ទេសន្តរប្រវេសន៍ និង​ពលករ​ទេសន្តរប្រវេសន៍ (​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ​) ផ្ដោតលើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុងការ​ការពារ​ជន​ទេសន្តរប្រវេសន៍​ប្រទេស​ទាំងពីរ តាមរយៈ​ការ​ផ្តល់ជំនួយ​ខាង​កុងស៊ុល និង​ការទូត​ទៅវិញទៅមក ដល់​ជន​ទេសន្តរប្រវេសន៍ និង​ពលករ​ទេសន្តរប្រវេសន៍ ដែលមាន​ឯកសារ​ស្របច្បាប់ និង​មិនមាន​ឯកសារ​ស្របច្បាប់​ដោយ​ស្មើភាព​គ្នា​។ ជាពិសេស ត្រូវតែ​ផ្តល់​ការការពារ និង​យកចិត្តទុកដាក់​ចំពោះ​ស្ត្រី និង​កុមារ និង​អ្នករងគ្រោះ​ដោយសារ​ការជួញដូរ​។ ក្រៅពីនោះ បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) បាន​ចុះ​អនុស្សរណៈ​នៃ​កិច្ចព្រមព្រៀង និង​អង្គភាព​ធានារ៉ាប់រង​សុខភាព​ហ្វីលីពីន​(Philhealth) នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​ផ្តោត​សំខាន់​លើ​៖​ការបង្កើត​ទំនាក់ទំនង​វិជ្ជាជីវៈ​រវាង ប​.​ស​.​ស និង Philhealth, ការចែករំលែក​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ និង​បច្ចេកទេស​, ជួយ​សម្រួល​ដល់​ដំណើរការ​សិក្សា​រៀនសូត្រ បង្កើន​ប្រសិទ្ធភាព​ការងារ និង​ស័ក្តិ​សិទ្ធ​ភាព តាមរយៈ​ការចែករំលែក​បទពិសោធ​ន៍​ជាក់ស្តែង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleការដ្ឋាន​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី​ដែល​សាងសង់​លើ​ផ្ទៃដី​ប្រមាណ​៧០០​ហិកតា និង​វិនិយោគ​ចំនួន​៩០០​លាន​ដុល្លារ​​នោះ ពេលនេះ​សម្រេចបាន​ជាង​៣០​ភាគរយ​ហើយ​។​​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី​មាន​ទីតាំង​ស្ថិតនៅ​ស្រុក​សូត្រ​និគម​នៃ​ខេត្តសៀមរាប​បានចាប់ផ្តើម​ដំណើរការ​សាងសង់​នៅ​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០២​ហើយ​គ្រោង​បញ្ចប់​ការសាងសង់​ឱ្យ​ជា​ស្ថាពរ​នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២៣​។​ក្រុមហ៊ុន អង្គរ អ៊ិន​ធឺ​ណេ​សិ​នណល អ៊ែរ​ផត អ៊ិន​វេស​មេនជា​អ្នក​មក​បណ្តាក់​ទុនវិនិយោគ​លើ​ការ សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ដ៏​ធំ​មួយ​នេះ​។៕
Next articleកម្ពុជា​-​ហ្វីលីពីន ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ
- Advertisment -

Most Popular