ប្រែសម្រួល : កញ្ញាដាលីស ៖ កងទ័ពរំដោះប្រជាជនចិនបានពន្លះសហរដ្ឋអាម៉េរិកនៅថ្ងៃព្រហស្បតិ៍នេះខណៈនាវាពិឃាដអាម៉េរិកឈ្មោះ USS Curtis Wilbur បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។
អ្នកនាំពាក្យយោធាចិនបានចោទប្រកាន់អាម៉េរិកនៅក្នុងសេចក្តីថ្លែងការណ៍មួយអំពីការធ្វើឱ្យអន្តរាយដល់ “សន្តិភាពនិងស្ថិរភាព” ក្នុងតំបន់ខណៈកងទ័ពជើងទឹកអាម៉េរិកកំពុងអនុវត្តនូវអ្វីដែលខ្លួនពណ៌នាថាជា “ការឆ្លងកាត់ធម្មតា”។
ចំណែកឯកងនាវាចរណ៍ទី៧ របស់កងទ័ពជើងទឹកអាម៉េរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវា USS Curtisបានអនុវត្តការឆ្លងកាត់តាមច្រកតៃវ៉ាន់ស្របតាមច្បាប់អន្តរជាតិហើយការឆ្លងកាត់របស់នាវាតាមច្រកសមុទ្រនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិកចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសេរីនិងបើកទូលាយ។
កងនាវាចរណ៍ទី ៧ បានបន្ថែមថាយោធាអាម៉េរិកនឹងបន្តហោះហើរ ធ្វើនាវាចរណ៍ និងធ្វើប្រតិបត្តិការនៅគ្រប់កន្លែងណា ដែលច្បាប់អន្តរជាតិអនុញ្ញាត៕
នាវាពិឃាដអាម៉េរិកឈ្មោះ USS Curtis Wilbur ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍នេះ