Home ព័ត៌មានជាតិ សន្តិសុខ អ្នកលក់ និង​អ...

អ្នកលក់ និង​អ្នក​ជក់ ត្រូវបាន​កំលាំង​នគរបាល ឃាត់ខ្លួន ហើយ​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ជនសង្ស័យ ៤ នាក់ ក្នុងនោះ​មាន អ្នកលក់ និង​អ្នក​ជក់ ត្រូវបាន​កំលាំង​នគរបាល ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​បាន នៅវេលា​ម៉ោង ៧ យប់ ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ភូមិ​កោះ​ពង​សត្វ សង្កាត់​កោះ​ពង​សត្វ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​សមត្ថកិច្ច បាន​ដកហូត​វត្ថុតាង រួមមាន ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម ពណ៌​ស​ថ្លា សរុប​ចំនួន ១៧ កូន​ថង់ ទូរស័ព្ទដៃ ៤ គ្រឿង កូន​ថង់​ប្លា​សិ្ទ​ក សម្រាប់​ច្រក​ថ្នាំញៀន មួយចំនួន ។​

​លោក​វរសេនីយ៍ឯក ធិ​ន ស៊ិន​ដេ​ត ស្នងការរង ទទួល​ផែន​ការងារ ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ​ទាំង ៤ នាក់ មានៈ ១.​ឈ្មោះ សៅ ស្រស់ ហៅ ឆឺ​ត ភេទ​ប្រុស អាយុ ២៨​ឆ្នាំ លំនៅ​ភូមិ​កោះ​កែវ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​, ២.​ឈ្មោះ ប៉ា គឹម​សួរ ភេទ​ប្រុស អាយុ ២៣ ឆ្នាំ លំនៅ​ភូមិ​ស្នាយ​ដង្គត់ សង្កាត់​កោះ​ពង​សត្វ ក្រុង​សិរីសោភ័ណ​, ៣.​ឈ្មោះ ឈា ផៃ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ នៅ​ភូមិ​អង្ករ​ខ្មៅ ឃុំ​គយ​មែ​ង ស្រុក​មង្គល​បូរី​, ជន​ទាំង ៣ នាក់​នេះ ជា​មុខសញ្ញា​លក់​ថ្នាំញៀន និង​៤.​ឈ្មោះ នី សុខ​ជា ហៅ អ៊ិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​កោះ​ពង​សត្វ សង្កាត់​កោះ​ពង​សត្វ ក្រុង​សិរីសោភ័ណ ជា​អ្នក​ជក់​។​

​លោក​បាន​បន្តថាៈ ជនសង្ស័យ ទាំង ៤ នាក់ រួមទាំង​វត្ថុតាង កម្លាំង​នគ​គរ​បាល ជំនាញ​ការិយាល័យ ប្រឆាំង​គ្រឿងញៀន ក្រោយពី​សួរនាំ​រួច បានរៀបចំ​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង ចាត់ការ​តាម​នីតិវិធី​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular