សេចក្តីព្រាង​ធុរកិច្ច​ថ្មី​ឌីជីថល នឹង​សម្រេច​ឱ្យ​វិស័យ​ទូរគមនាគមន៍​ទទួលបាន ជោគជ័យ​នៅ​កម្ពុជា​

ដោយ​: ពៅ​និមល​/​ភ្នំពេញ​: លោក​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បានបង្ហាញ​ក្តីសង្ឃឹម​ថា តាមរយៈ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង និង​ការលើក ទឹកចិត្ត​ធុរកិច្ច​ថ្មី​ឌីជីថល​ដែល​ត្រូវបង្កើត នឹង​ជួយ​ជំរុញ​ការអភិវឌ្ឍ​សហគ្រិនភាព និង​ន​វា នុ​វត្ត​ន៍​ក្នុង​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ដោយ​ជោគជ័យ នៅ​កម្ពុជា​។

​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​តាម​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១​កន្លងទៅនេះ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​អង្គភាព​ពាក់ព័ន្ធ លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​មានប្រសាសន៍ថា សេចក្តីព្រាង អនុក្រឹត្យ​នេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​កំណត់​អំពី​យន្តការ វិធាន និង​នីតិវិធី​នៃ​ការទទួល ស្គាល់ ការលើកទឹកចិត្ត ការសម្របសម្រួល និង​ការបណ្តុះបណ្តាល​លើ​ផ្នែក​ធុរកិច្ច​ថ្មី​ឌីជីថល ដើម្បី​ជំរុញ​សហគ្រិនភាព​និង​នវានុវត្តន៍​លើ​វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន សំដៅ​ជំរុញឱ្យមាន​ការបង្កើត​ធុរកិច្ច​ថ្មី​ឌីជីថល រួមចំណែក​ដល់​ការអភិវឌ្ឍ សេដ្ឋកិច្ច​និង​សង្គម​ឌីជីថល​។

​លោក​បន្តថា សេចក្តីព្រាង​អនុ​ក្រឹ​ត​នេះ បានកំណត់​សមត្ថកិច្ច​របស់​ក្រសួង​ប្រៃសណីយ៍ ក្នុងការ​គ្រប់គ្រង សម្របសម្រួល និង​ជំរុញ​ធុរកិច្ច​ថ្មី​ឌីជីថល​និង​ការអភិវឌ្ឍ​បច្ចេកវិទ្យា ឌីជីថល​។ ចំណែក ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ក៏​អាច​ចូលរួម​ធ្វើការ​លើកទឹកចិត្ត ការសម្របសម្រួល និង​ការបណ្តុះបណ្តាល​លើ​ផ្នែក​ធុរកិច្ច​ថ្មី​ឌីជីថល​បានដែរ​។

​ទាក់ទង​និង​សេចក្តីព្រាង​អនុក្រឹត្យ​នេះ នឹង​លើកទឹកចិត្ត​ឱ្យ​ធុរកិច្ច​ថ្មី​ឌីជីថល​ដែលមាន សក្តានុពល​អាជីវកម្ម បន្តទៅ​ចុះបញ្ជី​ពាណិជ្ជកម្ម​និង​បំពេញ​កាតព្វកិច្ច​នានា​ស្របតាម ច្បាប់​និង​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន ដើម្បី​បន្ត​ដំណើរការ​និង​ពង្រីក​អាជីវកម្ម​តទៅទៀត​។ ជាមួយគ្នានេះ​ក៏​នឹង​លើកទឹកចិត្ត​ឱ្យ​បុគ្គល​ដែល​មានបំណង​ស្នើសុំ​ការទទួលស្គាល់ ធុរកិច្ច​ថ្មី​ឌីជីថល ដាក់ពាក្យ​ស្នើ​មក​ក្រសួង​ប្រៃសណីយ៍​ដោយ​មិនមាន​ការបង់​កម្រៃ​សេវា ណាមួយ​ទេ ហើយក៏​នឹង​អាច​ទទួលបាន​ការលើក​ទឹកចិត្ត ការបណ្តុះបណ្តាល និង​ការគាំទ្រ បច្ចេកទេស​ពី​ក្រសួង​ផងដែរ​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular