Facebook ហាមឃាត់​រាល់​គណនី​សេសសល់​របស់​យោធា​មី​យ៉ាន់​ម៉ា ដោយសារ​រដ្ឋប្រហារ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ Facebook និយាយថា​ខ្លួន​បាន​ហាមឃាត់​រាល់​គណនី​សេសសល់​ពាក់ព័ន្ធ​នឹង​យោធា​មី​យ៉ាន់​ម៉ា​ទាំងអស់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដោយ​លើកឡើង​ពី​ការប្រើប្រាស់​កម្លាំង​​យោធា​ដ៏​សាហាវ​លើ​ក្រុម​បាតុករ​ដែល​ប្រឆាំង​រដ្ឋប្រហារ​។​

​ចំណាត់ការ​ដែល​ចូល​ជា​ធរមាន​ភ្លាមៗ​នេះ​អនុវត្ត​ទៅលើ​យោធា​និង​អង្គភាព​ដែល​គ្រប់គ្រង​ដោយ​កងកម្លាំងប្រដាប់អាវុធ​ទាំង​នៅលើ Facebook និង Instagram ។​

Facebook ក៏​ហាមឃាត់​ផងដែរ​នូវ “​អង្គភាព​ពាណិជ្ជកម្ម​ដែលមាន​ទំនាក់ទំនង​ជាមួយ​យោធា​” មិន​ឱ្យ​ផ្សាយពាណិជ្ជកម្ម​នៅ​លើ​វេទិកា​របស់ខ្លួន​ឡើយ​។​

​ក្រុមហ៊ុន​បណ្តាញ​សង្គម​យក្ស​នេះ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា “​ព្រឹត្តិការណ៍​ចាប់តាំងពី​រដ្ឋប្រហារ​ថ្ងៃទី ០១ ខែ​កុម្ភៈ​រួមទាំង​អំពើហិង្សា​ដ៏​សាហាវ បាន​ជំរុញ​ឱ្យ​មាន​ការហាមឃាត់​នេះ​”​។​

Facebook បាន​បន្ថែមទៀតថា “​យើង​ជឿ​ថា​ហានិភ័យ​នៃ​ការអនុញ្ញាត​ឱ្យ​យោធា​មាន​នៅ​លើ Facebook និង Instagram គឺ​ធំធេង​ខ្លាំងណាស់​”៕

​គណនី​សេសសល់​ពាក់ព័ន្ធ​នឹង​យោធា​មី​យ៉ាន់​ម៉ា​ត្រូវ​បាន​ហាមឃាត់​នៅលើ Facebook និង Instagram

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular