Home ព័ត៌មានជាតិ សន្តិសុខ រដ្ឋបាល​ព្រៃឈ...

រដ្ឋបាល​ព្រៃឈើ បង្ហាញ​ឧបករណ៍ បទល្មើស​ព្រៃឈើ ១៥៦ គ្រឿង ដែល​បង្ក្រាបបាន កន្លងមក

ដោយៈ សៅ​វ៉ាន់ឌី / ព្រះ​វិហារៈ លោក សេង លាង នាយផ្នែក​រដ្ឋបាល​ព្រៃឈើ កាលពី ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ បានឱ្យដឹងថាៈ សមត្ថកិច្ច បាន​បង្ក្រាប និង​ដកហូត រណារយន្ត នៅក្នុង​ឆ្នាំ​២០១៧ កន្លងទៅ រហូតមកដល់​ឆ្នាំ ២០២១ នេះ ក្នុងនោះ​មាន​ផ្នែក រដ្ឋបាល​ព្រៃឈើ​ឆែប​, សង្កាត់រដ្ឋបាល​ព្រៃឈើ កំពង់​ស្រឡៅ​-​ម្លូព្រៃ​, សង្កាត់រដ្ឋបាល ព្រៃឈើ​ជ័យ​សែន​, គណៈកម្មការ​សហគម​ន៍​ព្រៃឈើ​។​

​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ បាន​បន្តថាៈ ប្រតិបត្តិការ​នេះ សហការ ជាមួយ​អាជ្ញាធរ​ដែនដី កងរាជអាវុធហត្ថ​ស្រុក​ឆែប និង​នគរបាល​ស្រុក​ឆែប បាន​ចុះបង្ក្រាប បទល្មើស​ធនធាន ធម្មជាតិ បាន​ដកហូត​នូវ​រណារយន្ដ សរុប​មាន ចំនួន ១៥៦ គ្រឿង​ដែល​ជនល្មើស​បាន លួច​អារឈើ កន្លងមក ក្នុង​ដែន​ព្រៃ​សហគមន៍ និង​ដែន​ព្រៃ​អចិន្ត្រៃយ៍​។ ចំពោះ​វត្ថុតាង​ទាំង អស់​ខាងលើ បាន​យកមក​រក្សាទុក នៅ​ទីស្នាក់ការ ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular