Home ព័ត៌មានជាតិ សេដ្ឋកិច្ច ខ្លា​ពពក​អាច​...

ខ្លា​ពពក​អាច​នៅ​មាននៅ​កម្ពុជា​តែ​ខ្លារខិន​និង​ខ្លាដំបង​ទំនងជា​លែងមាន​ហើយ​

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ អង្គការ​អភិរក្ស​សត្វ​ព្រៃ​មួយ​ដែលមាន​ឈ្មោះថា សម្ព័ន្ធមិត្ត សត្វព្រៃ បាន​អះអាងថា ខ្លា​ពពក​ទំនងជា​ខ្លាធំ​ជាងគេ​ដែល​សេសសល់​នៅក្នុង​ព្រៃ​នៃ​កម្ពុជា ។

​អង្គការ​នេះ​បាន​អះអាងថា ” ជា​យូរណាស់​មកហើយ​ដែល​សត្វ​ឆ្មា​ធំ​ក៏ដូចជា​សត្វ​ខ្លារខិន និង​សត្វ​ខ្លាដំបង​គឺ​មិនត្រូវ​បាន​គេ​រកឃើញថា​មាននៅ​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​តទៅទៀត​ទេ ហេតុដូចនេះ​ហើយ​ទើប​ធ្វើអោយ​ខ្លា​ពពក​ក្លាយទៅជា​សត្វ​ដែល​ធំជាងគេ​នៅក្នុង​ព្រៃ​” ។​

​ប្រភព​ដដែល​បាន​អះអាងថា ការប្រទះឃើញ​សញ្ញា​ដំបូង​នៃ​សត្វ​ខ្លា​ពពក​គឺ​កាលពី​ឆ្នាំ​២០១៤ ហើយ ជាមួយនឹង​សញ្ញា​នេះ គេ​អះអាងថា សត្វ​ខ្លា​ពពក​នៅតែ​ដើរ​យ៉ាង​ស្ងៀមស្ងាត់ នៅក្នុង​ព្រៃ នៃ​កម្ពុជា ។​

​ការអះអាង​បែបនេះ​គឺ​ក្រោយ​ពេលដែល​ក្រុម​អ្នក​អភិរក្ស​បាន​រកឃើញ​ដានជើង​របស់​ខ្លា​ពពក ប៉ុន្តែ​គេ​មិន​បញ្ជាក់​អំពី​ទីតាំង​រកឃើញ​ឡើយ ។

​ប្រភព​ដដែល​បាន​បញ្ជាក់ថា “​ដានជើង​ទាំងនេះ​គឺជា​សញ្ញា​ដំបូង​នៃ​ប្រភេទ​សត្វ​ឆ្មាព្រៃ ដែលមាន​នៅក្នុង​តំបន់​ជាង​៥​ឆ្នាំ​មកហើយ​” ៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular